ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យ៉ូស្វេ 19:39 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ក្រុង និង​ស្រុក​ភូមិ​ទាំង​នោះ ជា​ចំណែក​មត៌ក​របស់​កុល‌សម្ព័ន្ធ​នៃ​កូន​ចៅ​ណែប‌ថាលី តាម​អំបូរ​របស់​ពួក​គេ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ក្រុង​ទាំង​នេះ និង​ភូមិនានា​ដែល​នៅ​ជុំ‌វិញ ជា​មត៌ក​របស់​កុល‌សម្ព័ន្ធ​នៃ​ពួក​កូន​ចៅ​ណែប‌ថា‌លី តាម​ពូជ​អំបូរ​របស់​គេ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ទី​ក្រុង​ទាំង​នេះ នឹង​ភូមិ​នៅ​ជុំវិញ​ទាំង​ប៉ុន្មាន ជា​មរដក​របស់​ពូជ​អំបូរ​ពួក​កូន​ចៅ​ណែប‌ថាលី តាម​គ្រួ​គេ​ទាំង​ប៉ុន្មាន។

សូមមើលជំពូក

អាល់គីតាប

ក្រុង និង​ស្រុក​ភូមិ​ទាំង​នោះ ជា​ចំណែក​មត៌ក​របស់​កុល‌សម្ព័ន្ធ​នៃ​កូន​ចៅ​ណែប‌ថា‌លី តាម​អំបូរ​របស់​ពួក​គេ។

សូមមើលជំពូក



យ៉ូស្វេ 19:39
4 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌បាទ​បេនហា‌ដាដ​យល់​ព្រម​តាម​សំណូម‌ពរ​របស់​ព្រះ‌បាទ​អេសា ហើយ​ចាត់​មេ‌ទ័ព​ឲ្យ​ទៅ​វាយ​ក្រុង​នានា​របស់​ស្រុក​អ៊ីស្រា‌អែល។ ពួក​គេ​វាយ​យក​ក្រុង​អ៊ីយ៉ូន ក្រុង​ដាន់ ក្រុង​អេបិល-‌បេត-‌ម៉ាកា ព្រម​ទាំង​តំបន់​គីនេ‌រ៉ែត​ទាំង​មូល និង​ស្រុក​ណែប‌ថាលី​ទាំង​មូល។


ទឹក​ដី​របស់​កុល‌សម្ព័ន្ធ​ណែប‌ថាលី​នៅ​ជាប់​នឹង​ទឹក​ដី​អេ‌ស៊ើរ ចាប់​ពី​ខាង​កើត​ទៅ​ខាង​លិច។


យីរ៉ូន មីក‌ដាល-‌អែល ហូរេម បេត‌អា‌ណាត និង​បេតសេមែស។ មាន​ទាំង​អស់​ដប់​ប្រាំ​បួន​ក្រុង និង​ភូមិ​ឯ​ទៀតៗ​ដែល​នៅ​ជិត​ខាង។


ឆ្នោត​លើក​ទី​ប្រាំ‌ពីរ​ត្រូវ​ចំ​លើ​កុល‌សម្ព័ន្ធ​នៃ​កូន​ចៅ​ដាន់ តាម​អំបូរ​របស់​ពួក​គេ។