ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យ៉ូប 41:28 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រួញ​មិន​ដែល​ធ្វើ​ឲ្យ​វា​ដក​ខ្លួន​ថយ​ទេ រីឯ​ថ្ម​ដែល​គេ​បាញ់​ពី​ខ្សែ​ដង្ហក់ ក៏​ប្រៀប​ដូច​ជា​ចំបើង​សម្រាប់​វា​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ព្រួញ​នឹង​ធ្វើ​ឲ្យ​វា​រត់​មិន​បាន ហើយ​បាញ់គ្រាប់​ថ្ម ក៏​ត្រឡប់​ដូច​ជា​ជញ្ជ្រាំង​ដល់​វា។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ព្រួញ​នឹង​ធ្វើ​ឲ្យ​វា​រត់​មិន​បាន ហើយ​ថ្ម​បាញ់​ក៏​ត្រឡប់​ដូច​ជា​ជញ្ជ្រាំង​ដល់​វា

សូមមើលជំពូក

អាល់គីតាប

ព្រួញ​មិន​ដែល​ធ្វើ​ឲ្យ​វា​ដក​ខ្លួន​ថយ​ទេ រីឯ​ថ្ម​ដែល​គេ​បាញ់​ពី​ខ្សែ​ដង្ហក់ ក៏​ប្រៀប​ដូច​ជា​ចំបើង​សម្រាប់​វា​ដែរ។

សូមមើលជំពូក



យ៉ូប 41:28
5 ការដាក់ឲ្យឆ្លើយតបគ្នា  

វា​មិន​ដែល​ស្គាល់​ទីក្រុង​ដ៏​អ៊ូ‌អរ ហើយ​ក៏​មិន​ដែល​ឮ​សំឡេង​ម្ចាស់​ណា ស្រែក​ដាក់​វា​ដែរ។


ដ្បិត​វា​ចាត់​ទុក​ដែក​ដូច​ជា​ចំបើង ហើយ​លង្ហិន​ដូច​ជា​ឈើ​ពុក។


វា​មើល​មក​ព្រនង់​ដូច​ជា​ចំបើង ហើយ​មិន​ញ‌ញើត​នឹង​សន្ធឹក​ស្ន​ឡើយ។


ពួក​គេ​ប្រមាថ​មាក់‌ងាយ​ស្ដេច​នានា ចំអក​ឡក‌ឡឺយ​ដាក់​មេ​ដឹក​នាំ​ទាំង‌ឡាយ។ ពួក​គេ​មិន​ញញើត​នឹង​កំពែង​ក្រុង​ណា​ឡើយ គឺ​ពួក​គេ​គ្រាន់​តែ​លើក​ទួល​ឡើង ហើយ​វាយ​យក​បាន​ទាំង​អស់។


ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​នឹង​ការពារ​ពួក​គេ ពួក​គេ​បំផ្លាញ និង​កិន​កម្ទេច​ខ្មាំង​សត្រូវ​ដែល ប្រើ​ដង្ហក់​បាញ់​គ្រាប់​គ្រួស​មក​លើ​ពួក​គេ។ ពួក​គេ​បង្ហូរ​ឈាម​សត្រូវ​ឲ្យ​ហូរ ដូច​ស្រា​ទំពាំង‌បាយជូរ ឬ​ដូច​ឈាម​សត្វ​ដែល​គេ​សម្លាប់​ធ្វើ​យញ្ញ‌បូជា ហូរ​ពេញ​ចាន នៅ​ជ្រុង​អាសនៈ។