យ៉ូប 38:24 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពន្លឺចាំងចែងមកតាមផ្លូវណា ហើយខ្យល់ដែលបក់ពីទិសខាងជើង មកលើផែនដីតាមផ្លូវណា តើអ្នកដឹងឬទេ? ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តើពន្លឺបានចែកទៅ ឬខ្យល់ពីខាងកើតបានផ្សាយ ទៅលើផែនដីតាមផ្លូវណា? ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តើពន្លឺបានចែកទៅ ឬខ្យល់ពីខាងកើតបានផ្សាយទៅលើផែនដីតាមផ្លូវណា។ អាល់គីតាប ពន្លឺចាំងចែងមក តាមផ្លូវណា ហើយខ្យល់ដែលបក់ពីទិសខាងជើង មកលើផែនដី តាមផ្លូវណា តើអ្នកដឹងឬទេ? |
យើងទុកហិមៈ និងព្រឹលដោយឡែក សម្រាប់គ្រាមហន្តរាយ និងសម្រាប់ថ្ងៃធ្វើសឹកសង្គ្រាម។
លោកម៉ូសេលើកដៃតម្រង់ទៅសមុទ្រ ពេញមួយយប់នោះ ព្រះអម្ចាស់ធ្វើឲ្យមានខ្យល់បក់ពីទិសខាងកើតយ៉ាងខ្លាំង រុញច្រានទឹកសមុទ្រ ធ្វើឲ្យទឹកសមុទ្ររីងស្ងួត។ ផ្ទៃទឹកក៏ញែកចេញពីគ្នា
លុះដល់ថ្ងៃរះ ព្រះជាម្ចាស់បញ្ជាខ្យល់ឲ្យបក់មកយ៉ាងខ្លាំង ពីទិសខាងកើត ហើយថ្ងៃក៏បញ្ចេញកម្ដៅចាំងមកលើក្បាលលោកយ៉ូណាស ធ្វើឲ្យលោកល្វើយកម្លាំង លោកទូលអង្វរសុំស្លាប់ ទាំងពោលថា៖ «ទូលបង្គំចង់ស្លាប់ ជាងរស់នៅតទៅមុខទៀត»។
ដ្បិតបុត្រមនុស្ស*នឹងយាងមកប្រៀបបីដូចជាផ្លេកបន្ទោរភ្លឺឆ្វាច ឆូតកាត់ពីទិសខាងកើតទៅទិសខាងលិច។