យ៉ូប 38:14 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ផែនដីទាំងមូលចាប់ផ្ដើមមានរូបរាង ដូចដីឥដ្ឋដែលគេកំពុងចាក់ពុម្ព ហើយធម្មជាតិក៏បញ្ចេញសម្រស់ដ៏ល្អប្រណីត។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពន្លឺនោះក៏ប្រែទៅបែបដូចជា ដីឥដ្ឋនៅក្រោមត្រា ហើយផែនដីមានភាពដូចជាពាក់អាវ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពន្លឺនោះក៏ប្រែទៅបែបដូចជាដីឥដ្ឋនៅក្រោមត្រា ហើយផែនដីមានភាពដូចជាពាក់អាវ អាល់គីតាប ផែនដីទាំងមូលចាប់ផ្ដើមមានរូបរាង ដូចដីឥដ្ឋដែលគេកំពុងចាក់ពុម្ព ហើយធម្មជាតិក៏បញ្ចេញសម្រស់ដ៏ល្អប្រណីត។ |
ព្រះអង្គយកពន្លឺមកគ្របដណ្ដប់ជុំវិញព្រះអង្គ ព្រះអង្គលាតផ្ទៃមេឃធ្វើជាព្រះពន្លា។
នៅគ្រាដើម ព្រះអង្គយកមហាសាគរ មកគ្របពីលើផែនដីទាំងមូល ហើយសូម្បីតែកំពូលភ្នំ ក៏មានទឹកគ្របពីលើដែរ