ជនក្រីក្រទាំងនោះចេញទៅរកអាហារ មកចិញ្ចឹមកូនចៅរបស់ខ្លួន ដូចសត្វលាព្រៃ នៅវាលរហោស្ថាន។
យ៉ូប 30:3 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដោយខ្វះខាត និងឃ្លានខ្លាំងពេក ពួកគេរត់ទៅវាលហួតហែង ដែលជាទីស្មសាន រាំងស្ងួតតាំងពីយូរយារមកហើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេស្គមស្គាំងដោយខ្វះខាត និងពេលគ្រោះទុរ្ភិក្ស គេស៊ីនៅទីហួតហែង ដែលពីដើម ជាកន្លែងសូន្យឈឹង ហើយចោលស្ងាត់ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេស្គាំងស្គមដោយខ្វះខាត ហើយនឹងពេលអំណត់ គេទេះស៊ីនៅទីហួតហែង ដែលពីដើមជាកន្លែងសូន្យឈឹង ហើយចោលស្ងាត់ អាល់គីតាប ដោយខ្វះខាត និងឃ្លានខ្លាំងពេក ពួកគេរត់ទៅវាលហួតហែង ដែលជាទីស្មសាន រាំងស្ងួតតាំងពីយូរយារមកហើយ។ |
ជនក្រីក្រទាំងនោះចេញទៅរកអាហារ មកចិញ្ចឹមកូនចៅរបស់ខ្លួន ដូចសត្វលាព្រៃ នៅវាលរហោស្ថាន។
អ្នកទាំងនោះគ្មានប្រយោជន៍អ្វីដល់ខ្ញុំទេ ដ្បិតពួកគេសុទ្ធតែជាមនុស្សបាក់កម្លាំង។
ពួកគេបោចស្លឹកឈើនៅតាមគុម្ពោត យកមកធ្វើជាអាហារ សូម្បីតែមើមក្ដួច ក៏ពួកគេបរិភោគដែរ។
គេបានបណ្តេញព្រះរាជាចេញពីចំណោមមនុស្ស ចិត្តគំនិតរបស់ព្រះរាជាប្រែទៅជាមានលក្ខណៈដូចសត្វតិរច្ឆាន ទ្រង់គង់នៅជាមួយសត្វព្រៃ គេឲ្យទ្រង់សោយស្មៅដូចគោ ហើយព្រះកាយទទឹកជោកទៅដោយទឹកសន្សើម ដែលធ្លាក់ពីលើមេឃមក រហូតទល់ពេលព្រះរាជាទទួលស្គាល់ថា ព្រះជាម្ចាស់ដ៏ខ្ពង់ខ្ពស់បំផុតគ្រប់គ្រងលើរាជសម្បត្តិរបស់មនុស្សលោកទាំងអស់ ហើយព្រះអង្គលើកនរណាឲ្យសោយរាជ្យក៏បាន។
លោកីយ៍ពុំស័ក្ដិសមនឹងឲ្យអ្នកនោះរស់នៅជាមួយឡើយ ដូច្នេះ គេទៅរស់នៅតែលតោលតាមវាលរហោស្ថាន តាមភ្នំ តាមរូងភ្នំ និងតាមរអាងភ្នំ។