ឥឡូវនេះ អស់អ្នកដែលនៅក្មេងជាងខ្ញុំ សើចចំអកឲ្យខ្ញុំ! ឪពុករបស់អ្នកទាំងនោះ សុទ្ធតែជាមនុស្សប្រើការមិនកើត សូម្បីតែប្រើឲ្យកៀងហ្វូងសត្វ ជាមួយឆ្កែរបស់ខ្ញុំ ក៏ខ្ញុំមិនទុកចិត្តដែរ។
យ៉ូប 30:2 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកទាំងនោះគ្មានប្រយោជន៍អ្វីដល់ខ្ញុំទេ ដ្បិតពួកគេសុទ្ធតែជាមនុស្សបាក់កម្លាំង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អើ កម្លាំងដៃគេ តើមានប្រយោជន៍អ្វីដល់ខ្ញុំ? គេនឹងរស់ដរាបដល់ចាស់មិនបានទេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អើ កំឡាំងដៃគេ តើដែលមានប្រយោជន៍អ្វីដល់ខ្ញុំ គេនឹងរស់ដរាបដល់ចាស់មិនបានទេ អាល់គីតាប អ្នកទាំងនោះគ្មានប្រយោជន៍អ្វីដល់ខ្ញុំទេ ដ្បិតពួកគេសុទ្ធតែជាមនុស្សបាក់កម្លាំង។ |
ឥឡូវនេះ អស់អ្នកដែលនៅក្មេងជាងខ្ញុំ សើចចំអកឲ្យខ្ញុំ! ឪពុករបស់អ្នកទាំងនោះ សុទ្ធតែជាមនុស្សប្រើការមិនកើត សូម្បីតែប្រើឲ្យកៀងហ្វូងសត្វ ជាមួយឆ្កែរបស់ខ្ញុំ ក៏ខ្ញុំមិនទុកចិត្តដែរ។
ដោយខ្វះខាត និងឃ្លានខ្លាំងពេក ពួកគេរត់ទៅវាលហួតហែង ដែលជាទីស្មសាន រាំងស្ងួតតាំងពីយូរយារមកហើយ។
ក្នុងពេលដែលអ្នកនៅក្មេងនៅឡើយ ត្រូវនឹកដល់ព្រះអាទិកររបស់អ្នក មុនពេលថ្ងៃវេទនាមកដល់ និងមុនពេលអាយុរបស់អ្នកកាន់តែជ្រេទៅៗ ហើយពេលនោះ អ្នកនឹងពោលថា «ខ្ញុំលែងសប្បាយក្នុងជីវិតទៀតហើយ»។