ព្រះអង្គប្រព្រឹត្តចំពោះទូលបង្គំយ៉ាងឃោរឃៅ ព្រះអង្គប្រហារទូលបង្គំដោយឫទ្ធិបារមី ដ៏ខ្លាំងពូកែរបស់ព្រះអង្គ។
យ៉ូប 16:14 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គចាក់ទម្លុះខ្ញុំផ្ទួនៗគ្នា ព្រះអង្គសម្រុកមកលើខ្ញុំដូចទាហានចូលច្បាំង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គចាក់ទម្លុះខ្ញុំម្ដងហើយម្ដងទៀត ព្រះអង្គក៏រត់ចូលមកលើខ្ញុំ ដូចជាមនុស្សខ្លាំងពូកែ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់ទំលាយខ្ញុំជាចន្លោះខ្ជាន់ៗ ក៏រត់ចូលមកលើខ្ញុំ ដូចជាមនុស្សខ្លាំងពូកែ អាល់គីតាប ទ្រង់ចាក់ទម្លុះខ្ញុំផ្ទួនៗគ្នា ទ្រង់សំរុកមកលើខ្ញុំដូចទាហានចូលច្បាំង។ |
ព្រះអង្គប្រព្រឹត្តចំពោះទូលបង្គំយ៉ាងឃោរឃៅ ព្រះអង្គប្រហារទូលបង្គំដោយឫទ្ធិបារមី ដ៏ខ្លាំងពូកែរបស់ព្រះអង្គ។
ព្រះអង្គវាយប្រហារខ្ញុំ ដោយខ្យល់ព្យុះ ព្រះអង្គធ្វើឲ្យខ្ញុំមានរបួសកាន់តែច្រើន ដោយឥតហេតុផល។
ព្រះអង្គបានធ្វើឲ្យទុក្ខកង្វល់ ធ្លាក់មកលើទូលបង្គំ ដូចទឹកជ្រោះហូរធ្លាក់ពីលើភ្នំ លាន់ឮគគ្រឹកគគ្រេង។
ពួកវារត់ទៅមុខដូចទាហានដ៏អង់អាច ពួកវាឡើងកំពែងដូចអ្នកចម្បាំងដ៏ពូកែ ម្នាក់ៗសម្រុកទៅមុខ ដោយឥតងាកចេញពីផ្លូវរបស់ខ្លួន។
លោកវាយប្រហារពួកគេឲ្យបរាជ័យយ៉ាងដំណំ។ បន្ទាប់មក លោកក៏ចេញទៅរស់នៅក្នុងរូងភ្នំអេតាំ។