យេរេមា 9:20 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ស្ត្រីទាំងឡាយអើយ ចូរនាំគ្នាស្ដាប់ព្រះបន្ទូលរបស់ព្រះអម្ចាស់ ចូរផ្ទៀងត្រចៀកស្ដាប់សេចក្ដីដែលព្រះអង្គ មានព្រះបន្ទូល! ចូរបង្ហាត់កូនស្រីរបស់នាងឲ្យចេះទ្រហោយំ ចូរបង្រៀនគ្នាទៅវិញទៅមក ឲ្យចេះយំរៀបរាប់ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្តែ ឱពួកស្រីៗអើយ ចូរស្តាប់ព្រះបន្ទូលនៃព្រះយេហូវ៉ាចុះ ហើយឲ្យត្រចៀកទទួលព្រះបន្ទូល ពីព្រះឧស្ឋរបស់ព្រះអង្គផង ត្រូវបង្រៀនកូនស្រីរបស់អ្នករាល់គ្នា ឲ្យចេះទ្រហោយំ ហើយឲ្យអ្នកជិតខាងទាំងប៉ុន្មាន ចេះទួញទំនួញ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ប៉ុន្តែ ឱពួកស្រីៗអើយ ចូរស្តាប់ព្រះបន្ទូលនៃព្រះយេហូវ៉ាចុះ ហើយឲ្យត្រចៀកទទួលព្រះបន្ទូលពីព្រះឱស្ឋទ្រង់ផង ត្រូវឲ្យបង្រៀនកូនស្រីរបស់ឯងរាល់គ្នា ឲ្យចេះទ្រហោយំ ហើយឲ្យអ្នកជិតខាងទាំងប៉ុន្មានចេះទួញទំនួញ អាល់គីតាប ស្ត្រីទាំងឡាយអើយ ចូរនាំគ្នាស្ដាប់បន្ទូលរបស់អុលឡោះតាអាឡា ចូរផ្ទៀងត្រចៀកស្ដាប់សេចក្ដីដែលទ្រង់ មានបន្ទូល! ចូរបង្ហាត់កូនស្រីរបស់នាងឲ្យចេះទ្រហោយំ ចូរបង្រៀនគ្នាទៅវិញទៅមក ឲ្យចេះយំរៀបរាប់ |
ព្រះអម្ចាស់មានព្រះបន្ទូលថា: ពួកជំទាវនៅក្រុងស៊ីយ៉ូនអួតអាងណាស់ ពួកគេមានកិរិយាឆ្មើងឆ្មៃ និងវាយឫកខ្ពស់ ពួកគេដើរកាច់រាង ទាំងអង្រួនកងជើងឲ្យគេឮ។
ពេលនោះ យើងនឹងឲ្យក្មេងក្មាងឡើងធ្វើ ជាមេដឹកនាំ ត្រួតត្រាលើពួកគេ តាមអំពើចិត្តរបស់ខ្លួន។
រីឯប្រជាជនដែលបានស្ដាប់ពាក្យរបស់ព្យាការីទាំងនោះ ក៏ត្រូវស្លាប់ដោយសារទុរ្ភិក្ស និងសង្គ្រាមដែរ ហើយសាកសពរបស់គេ នឹងត្រូវបោះបង់ចោលនៅតាមដងផ្លូវនានាក្នុងក្រុងយេរូសាឡឹម ដ្បិតគ្មាននរណាកប់ខ្មោចពួកគេ ឬខ្មោចប្រពន្ធ និងខ្មោចកូនប្រុសស្រីរបស់គេឡើយ។ យើងនឹងដាក់ទោសពួកគេ តាមអំពើអាក្រក់ដែលពួកគេបានប្រព្រឹត្ត។
ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា៖ «កុំស្ដាប់ពាក្យដែលព្យាការីទាំងនោះ ថ្លែងប្រាប់អ្នករាល់គ្នាឡើយ! ពួកគេធ្វើឲ្យអ្នករាល់គ្នាយល់ខុស ពួកគេរៀបរាប់អំពីនិមិត្តហេតុ តាមតែចិត្តរបស់គេនឹកឃើញ គឺមិនមែនជាពាក្យរបស់យើងទេ។
ដូច្នេះ ព្យាការីណាយល់សុបិនឲ្យគេរៀបរាប់ពីសុបិននោះទៅ។ រីឯអ្នកដែលទទួលពាក្យយើង ត្រូវយកពាក្យនោះទៅថ្លែងប្រាប់ឲ្យបានត្រឹមត្រូវ។ កុំលាយអង្កាម និងអង្ករចូលគ្នា - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
ឃើញដូច្នេះ ខ្ញុំខឹងជំនួសព្រះអម្ចាស់ ខ្ញុំទប់ចិត្តលែងបានទៀតហើយ។ «ចូរជះកំហឹងនេះទៅលើក្មេងៗនៅតាមផ្លូវ ព្រមទាំងជះទៅលើក្រុមយុវជនផង ដ្បិតមនុស្សប្រុសស្រី និងមនុស្សចាស់ជរា នឹងត្រូវខ្មាំងសត្រូវនាំយកទៅ។
ប្រជាជនក្រុងយេរូសាឡឹមអើយ អ្នកលែងជាប្រជាជនដែលញែកខ្លួនថ្វាយ ព្រះអម្ចាស់ទៀតហើយ! ចូរយំរៀបរាប់នៅលើភ្នំនេះទៅ! ដ្បិតព្រះអម្ចាស់មិនរវីរវល់នឹងអ្នកទេ ព្រះអង្គបោះបង់ចោលមនុស្សមួយជំនាន់នេះ ដែលបាននាំគ្នាធ្វើឲ្យព្រះអង្គពិរោធ។
ទៅដាក់ហាលចោលក្រោមព្រះអាទិត្យ ក្រោមព្រះច័ន្ទ និងក្រោមហ្វូងផ្កាយទាំងប៉ុន្មាន ដែលពួកគេធ្លាប់ស្រឡាញ់ ធ្លាប់គោរពបម្រើ ធ្លាប់ជំពាក់ចិត្ត ធ្លាប់យកមកទស្សន៍ទាយ និងធ្លាប់ក្រាបថ្វាយបង្គំ។ គ្មាននរណាប្រមូលធាតុទាំងនោះយកទៅបញ្ចុះវិញទេ គឺគេទុកចោលនៅលើដីដូចលាមកសត្វ។
តើនរណាមានប្រាជ្ញា អាចយល់ហេតុការណ៍ទាំងនេះបាន? ប្រសិនបើព្រះអម្ចាស់មានព្រះបន្ទូលតាមរយៈ អ្នកនោះមែន ចូរឲ្យគេពន្យល់មកមើល ហេតុអ្វីបានជាស្រុកទេសវិនាស និងឆេះអស់ ដូចវាលរហោស្ថានដែលគ្មាននរណាដើរកាត់។
ចូរក្រោកឡើង! ចូរបន្លឺសំឡេងមួយយប់ទល់ភ្លឺ! ចូរថ្លែងទុក្ខព្រួយថ្វាយព្រះអម្ចាស់ ដោយឥតលាក់លៀមអ្វីឡើយ ចូរលើកដៃអង្វរព្រះអង្គ សូមទ្រង់ប្រណីសន្ដោសជីវិតក្មេងៗ ដែលដេកដួលនៅតាមផ្លូវ ព្រោះអត់ឃ្លាន។
ក្មេងជំទង់ និងចាស់ៗដួលស្លាប់នៅតាមផ្លូវ ក្រមុំ កំលោះរបស់ខ្ញុំម្ចាស់ ស្លាប់ដោយមុខដាវ នៅថ្ងៃព្រះអង្គទ្រង់ព្រះពិរោធ ព្រះអង្គប្រហារជីវិតពួកគេ ឥតត្រាប្រណី។