នៅផ្នែកខាងលើក្បាលសសរទីមួយ មានក្បាច់ផ្លែទទឹមចំនួនពីររយត្រង់គែមក្បាច់ក្រឡាអួន ហើយនៅលើក្បាលសសរទីពីរ មានក្បាច់ផ្លែទទឹមពីររយទៀតតម្រៀបគ្នាជាជួរដែរ។
យេរេមា 52:22 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅពីលើសសរមានក្បាច់ក្បាលសសរ មួយធ្វើពីលង្ហិន ដែលមានកម្ពស់ប្រាំហត្ថ។ នៅជុំវិញក្បាច់ក្បាលសសរមានក្បាច់ក្រឡាអួន និងផ្លែទទឹមជាច្រើន ដែលធ្វើពីលង្ហិនទាំងអស់។ រីឯសសរទីពីរមានទំហំ និងមានផ្លែទទឹមដូចគ្នាដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មានក្បាច់ក្បាលសសរលង្ហិននៅពីលើក្បាល សសរមួយៗកម្ពស់ប្រាំហត្ថ មានក្បាច់ក្រឡាអួន និងផ្លែទទឹម សុទ្ធតែធ្វើពីលង្ហិននៅជាប់ជុំវិញផង ហើយសសរទីពីរក៏មានក្បាច់ក្រឡាអួន និងផ្លែទទឹមដូចគ្នាដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក៏មានក្បាច់ក្បាលសសរលង្ហិននៅពីលើក្បាលសសរមួយៗកំពស់៥ហត្ថ មានក្បាច់ក្រឡាអួន នឹងផ្លែទទឹម សុទ្ធតែធ្វើពីលង្ហិននៅជាប់ជុំវិញផង ហើយសសរទី២ក៏មានក្បាច់ក្រឡាអួន នឹងផ្លែទទឹមដូចគ្នាដែរ អាល់គីតាប នៅពីលើសសរមានក្បាច់ក្បាលសសរ មួយធ្វើពីលង្ហិន ដែលមានកំពស់ប្រាំហត្ថ។ នៅជុំវិញក្បាច់ក្បាលសសរមានក្បាច់ក្រឡាអួន និងផ្លែទទឹមជាច្រើន ដែលធ្វើពីលង្ហិនទាំងអស់។ រីឯសសរទីពីរមានទំហំ និងមានផ្លែទទឹមដូចគ្នាដែរ។ |
នៅផ្នែកខាងលើក្បាលសសរទីមួយ មានក្បាច់ផ្លែទទឹមចំនួនពីររយត្រង់គែមក្បាច់ក្រឡាអួន ហើយនៅលើក្បាលសសរទីពីរ មានក្បាច់ផ្លែទទឹមពីររយទៀតតម្រៀបគ្នាជាជួរដែរ។
ផ្លែទទឹមចំនួនបួនរយចងភ្ជាប់នឹងក្រឡាអួនទាំងពីរ គឺផ្លែទទឹមពីរជួរសម្រាប់ក្រឡាអួននីមួយៗ ដែលស្ថិតនៅលើក្បាលសសរ។
សសរទីមួយមានកម្ពស់ដប់ប្រាំបីហត្ថ ហើយនៅពីលើសសរ មានក្បាច់ក្បាលសសរមួយធ្វើពីលង្ហិន ដែលមានកម្ពស់បីហត្ថ។ នៅជុំវិញក្បាច់ក្បាលសសរមានក្បាច់ក្រឡាអួន និងផ្លែទទឹមជាច្រើន ដែលធ្វើពីលង្ហិនទាំងអស់។ រីឯសសរទីពីរ និងក្បាច់ក្រឡាអួន ក៏ដូចគ្នាដែរ។
ស្ដេចបានឲ្យគេធ្វើសសរពីរ មានកម្ពស់សាមសិបប្រាំហត្ថ ដាក់នៅមុខព្រះដំណាក់ ហើយនៅចុងខាងលើសសរនីមួយៗ មានក្បាលសសរកម្ពស់ប្រាំហត្ថ។
រួចភ្ជាប់ចុងម្ខាងទៀតទៅនឹងក្រចាប់មាសទាំងពីរ ដែលស្ថិតនៅលើខ្សែព្រយុងរបស់អាវអេផូដ ដើម្បីឲ្យប្រដាប់ពាក់លើទ្រូងនោះស្ថិតនៅពីមុខ។