ខ្ញុំយំអាណិតស្រុកម៉ូអាប់ ដ្បិតមានពួកគេខ្លះរត់ រហូតដល់ក្រុងសូអារ ក្រុងអេក្លាត-សេលីស្យ៉ា ពួកគេនាំគ្នាយំសោកតាមផ្លូវឡើងទៅលូគិត ពួកគេស្រែកទ្រហោយំយ៉ាងអស់សង្ឃឹម តាមផ្លូវទៅហូរ៉ូណែម
យេរេមា 48:5 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកគេនាំគ្នាឡើងទៅក្រុងលូគិត ទាំងយំសោក បច្ចាមិត្តរបស់ពួកគេចុះទៅកាន់ ក្រុងហូរ៉ូណែម ទាំងស្រែកហ៊ោ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតគេនឹងឡើងតាមផ្លូវទៅឯលូគីតទាំងយំបណ្តើរ ឯត្រង់ផ្លូវចុះទៅឯហូរ៉ូណែម នោះមានឮសម្រែកថប់ព្រួយពីការបំផ្លាញ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតគេនឹងឡើងតាមផ្លូវទៅឯលូគីតទាំងយំបណ្តើរជានិច្ច ឯត្រង់ផ្លូវចុះទៅឯហូរ៉ូណែម នោះមានឮសំរែកថប់ព្រួយពីការបំផ្លាញ អាល់គីតាប ពួកគេនាំគ្នាឡើងទៅក្រុងលូគិត ទាំងយំសោក បច្ចាមិត្តរបស់ពួកគេចុះទៅកាន់ ក្រុងហូរ៉ូណែម ទាំងស្រែកហ៊ោ។ |
ខ្ញុំយំអាណិតស្រុកម៉ូអាប់ ដ្បិតមានពួកគេខ្លះរត់ រហូតដល់ក្រុងសូអារ ក្រុងអេក្លាត-សេលីស្យ៉ា ពួកគេនាំគ្នាយំសោកតាមផ្លូវឡើងទៅលូគិត ពួកគេស្រែកទ្រហោយំយ៉ាងអស់សង្ឃឹម តាមផ្លូវទៅហូរ៉ូណែម