អ្នកខ្លះទៅជាល្ងីល្ងើ ព្រោះតែអំពើបាប និងកំហុសដែលគេបានប្រព្រឹត្ត បណ្ដាលឲ្យគេរងទុក្ខវេទនា។
យេរេមា 4:18 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ហេតុការណ៍ដែលកើតមានដល់អ្នក ជាលទ្ធផលនៃគំនិត និងអំពើអាក្រក់របស់អ្នក ទុក្ខវេទនានេះធ្វើឲ្យអ្នកឈឺចាប់ រហូតដល់ជម្រៅចិត្ត»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គឺជាផ្លូវដែលអ្នកប្រព្រឹត្ត និងអំពើរបស់អ្នក ដែលបាននាំការទាំងនេះមកលើអ្នក នេះគឺជាសំណងនៃអំពើទុច្ចរិតរបស់អ្នក ពិតប្រាកដជាជូរចត់ណាស់ ព្រោះការនេះលូកមកប៉ះពាល់ដល់ចិត្តអ្នកហើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គឺជាផ្លូវដែលឯងប្រព្រឹត្ត នឹងអំពើរបស់ឯង ដែលបាននាំការទាំងនេះមកលើឯង នេះគឺជាសំណងនៃអំពើទុច្ចរិតរបស់ឯង ពិតប្រាកដជាជូរចត់ណាស់ ពីព្រោះការនេះលូកមកប៉ះពាល់ដល់ចិត្តឯងហើយ។ អាល់គីតាប ហេតុការណ៍ដែលកើតមានដល់អ្នក ជាលទ្ធផលនៃគំនិត និងអំពើអាក្រក់របស់អ្នក ទុក្ខវេទនានេះធ្វើឲ្យអ្នកឈឺចាប់ រហូតដល់ជម្រៅចិត្ត»។ |
អ្នកខ្លះទៅជាល្ងីល្ងើ ព្រោះតែអំពើបាប និងកំហុសដែលគេបានប្រព្រឹត្ត បណ្ដាលឲ្យគេរងទុក្ខវេទនា។
អ្នករាល់គ្នានឹងទទួលផលស្របតាមកិរិយាមារយាទរបស់ខ្លួន ហើយអំពើដែលអ្នករាល់គ្នាប្រព្រឹត្ត នឹងនាំឲ្យអ្នករាល់គ្នាឆ្អែតឆ្អន់
កំហុសរបស់មនុស្សអាក្រក់ជាចំណងចងខ្លួន ហើយអំពើបាបជាអន្ទាក់ដែលធ្វើឲ្យខ្លួនគេរើពុំរួច។
ព្រះអម្ចាស់មានព្រះបន្ទូលថា: លិខិតបញ្ជាក់ថា យើងលែងលះម្ដាយអ្នករាល់គ្នានៅឯណា? តើយើងលក់អ្នករាល់គ្នា ដើម្បីសងបំណុលនរណា? យើងបានលក់អ្នករាល់គ្នា ព្រោះតែអំពើទុច្ចរិតដែលអ្នករាល់គ្នាប្រព្រឹត្ត យើងបានលែងលះម្ដាយអ្នករាល់គ្នា ព្រោះតែអ្នករាល់គ្នាបះបោរ!
រីឯប្រជាជនដែលបានស្ដាប់ពាក្យរបស់ព្យាការីទាំងនោះ ក៏ត្រូវស្លាប់ដោយសារទុរ្ភិក្ស និងសង្គ្រាមដែរ ហើយសាកសពរបស់គេ នឹងត្រូវបោះបង់ចោលនៅតាមដងផ្លូវនានាក្នុងក្រុងយេរូសាឡឹម ដ្បិតគ្មាននរណាកប់ខ្មោចពួកគេ ឬខ្មោចប្រពន្ធ និងខ្មោចកូនប្រុសស្រីរបស់គេឡើយ។ យើងនឹងដាក់ទោសពួកគេ តាមអំពើអាក្រក់ដែលពួកគេបានប្រព្រឹត្ត។
អ្នកជួបទុក្ខវេទនាបែបនេះ មកពីអ្នកបោះបង់ ព្រះអម្ចាស់ជាព្រះរបស់អ្នក ក្នុងពេលដែលព្រះអង្គកំពុងដឹកនាំអ្នក។
ចូរឲ្យអំពើអាក្រក់របស់អ្នកដាក់ទោសអ្នក ចូរឲ្យអំពើក្បត់របស់អ្នកផ្តន្ទាអ្នក។ ដូច្នេះ អ្នកនឹងដឹងច្បាស់ថា ការបោះបង់ និងការមិនគោរពកោតខ្លាចព្រះអម្ចាស់ ជាព្រះរបស់អ្នក នាំឲ្យអ្នករងទុក្ខវេទនាដ៏ជូរចត់។ - នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់ នៃពិភពទាំងមូល។
នៅសម័យនោះ តើព្រះបាទហេសេគា ជាស្ដេចស្រុកយូដា និងប្រជាជនយូដាទាំងមូល បានសម្លាប់ព្យាការីមីកាឬទេ? ទេ! ពួកគេបែរជាគោរពកោតខ្លាចព្រះអម្ចាស់ ហើយនាំគ្នាទូលអង្វរព្រះអង្គទៀតផង។ ហេតុនេះហើយបានជាព្រះអង្គមិនដាក់ទោសពួកគេ តាមការសម្រេចរបស់ព្រះអង្គឡើយ។ ប្រសិនបើយើងប្រហារជីវិតលោកនេះ ទុក្ខទោសយ៉ាងធ្ងន់នឹងធ្លាក់មកលើយើង។
យេរេមាអើយ ប្រសិនបើពួកគេសួរថា: “ហេតុអ្វីបានជាព្រះអម្ចាស់ ជាព្រះនៃយើង ប្រព្រឹត្តបែបនេះចំពោះយើង?” ចូរឆ្លើយទៅគេវិញថា: “ដោយអ្នករាល់គ្នាបោះបង់ចោលព្រះអម្ចាស់ ទៅគោរពបម្រើព្រះរបស់ជនបរទេស ដែលស្ថិតនៅក្នុងស្រុករបស់អ្នករាល់គ្នា នោះអ្នករាល់គ្នានឹងទៅបម្រើជនបរទេសនៅក្នុងស្រុកមួយ ដែលមិនមែនជាស្រុករបស់អ្នករាល់គ្នា”»។
កំហុសរបស់អ្នករាល់គ្នាធ្វើឲ្យ ធាតុអាកាសប្រែប្រួល អំពើបាបរបស់អ្នករាល់គ្នាធ្វើឲ្យ អ្នករាល់គ្នាបាត់បង់ពរទាំងនោះ។
ផែនដីអើយ ចូរស្ដាប់! យើងនឹងធ្វើឲ្យ ប្រជារាស្ត្រនេះរងទុក្ខវេទនា ដែលជាលទ្ធផលនៃគំនិតអាក្រក់របស់ពួកគេ ដ្បិតពួកគេពុំបានត្រងត្រាប់ ស្ដាប់ពាក្យរបស់យើងទេ ពួកគេក៏មើលងាយក្រឹត្យវិន័យរបស់យើងដែរ។
យើងបានប្រព្រឹត្តចំពោះពួកគេ តាមអំពើសៅហ្មង និងអំពើទុច្ចរិតរបស់ពួកគេ យើងលែងរវីរវល់នឹងពួកគេទៀតហើយ»។
ពួកគេមិនចេះគិតថា យើងនឹកចាំពី អំពើអាក្រក់ទាំងប៉ុន្មានដែលពួកគេប្រព្រឹត្ត។ ឥឡូវនេះ អំពើបាបរបស់ពួកគេ ឡោមព័ទ្ធពួកគេជុំជិតហើយ យើងមើលឃើញអំពើទាំងនោះយ៉ាងច្បាស់។