ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យេរេមា 25:10 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

យើង​នឹង​ធ្វើ​ឲ្យ​សម្រែក​ក្អាក‌ក្អាយ ព្រម​ទាំង​ចម្រៀង​របាំ​ដ៏​សប្បាយ និង​បទ​ចម្រៀង​អាពាហ៍‌ពិពាហ៍​របស់​គូ​ស្វាមី​ភរិយា​លែង​ឮ​ក្នុង​ចំណោម​ពួក​គេ ហើយ​សំឡេង​ត្បាល់​កិន និង​ពន្លឺ​ចង្កៀង​ក៏​លែង​មាន​ទៀត​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

យើង​នឹង​បំបាត់​សំឡេង​អរ​សប្បាយ សំឡេង​រីក‌រាយ សំឡេង​ប្ដី​ប្រពន្ធ​ថ្មោង​ថ្មី សូរ​ត្បាល់​កិន និង​ពន្លឺ​ចង្កៀង​ពី​ពួក​គេ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

មួយ​ទៀត អញ​នឹង​បំបាត់​សំឡេង​អរ​សប្បាយ នឹង​សំឡេង​រីក‌រាយ សំឡេង​ប្ដី​ប្រពន្ធ​ថ្មោង‌ថ្មី នឹង​សូរ​ត្បាល់​កិន ហើយ​ពន្លឺ​ចង្កៀង​ពី​ពួក​គេ​ចេញ

សូមមើលជំពូក

អាល់គីតាប

យើង​នឹង​ធ្វើ​ឲ្យ​សំរែក​ក្អាក‌ក្អាយ ព្រម​ទាំង​ចំរៀង​របាំ​ដ៏​សប្បាយ និង​បទ​ចំរៀង​អាពាហ៍‌ពិពាហ៍​របស់​គូ​ស្វាមី​ភរិយា​លែង​ឮ​ក្នុង​ចំណោម​ពួក​គេ ហើយ​សំឡេង​ត្បាល់​កិន និង​ពន្លឺ​ចង្កៀង​ក៏​លែង​មាន​ទៀត​ដែរ។

សូមមើលជំពូក



យេរេមា 25:10
14 ការដាក់ឲ្យឆ្លើយតបគ្នា  

គេ​ចាត់​អ្នក​នាំ​សារ​ឲ្យ​យក​លិខិត​ទាំង​នោះ ទៅ​គ្រប់​អាណា‌ខេត្ត​របស់​ព្រះ‌រាជា បញ្ជា​ឲ្យ​ប្រល័យ​ពូជ​សាសន៍​យូដា​ទាំង​អស់ ទាំង​ក្មេង​ប្រុស ទាំង​មនុស្ស​ចាស់​ជរា ទាំង​ទារក​ដែល​នៅ​បៅ ទាំង​ស្ត្រី ហើយ​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ​របស់​ពួក​គេ។ ត្រូវ​ប្រហារ​ជីវិត​ពួក​គេ​ឲ្យ​វិនាស​សូន្យ ក្នុង​ថ្ងៃ​តែ​មួយ គឺ​ថ្ងៃ​ទី​ដប់​បី ក្នុង​ខែ​ទី​ដប់‌ពីរ ដែល​ត្រូវ​នឹង​ខែ​ផល្គុន។


ដ្បិត​គេ​បាន​លក់​ខ្ញុំ​ម្ចាស់ និង​ប្រជា‌ជន​របស់​ខ្ញុំ​ម្ចាស់ ដើម្បី​យក​ទៅ​ប្រល័យ​ឲ្យ​បាត់​បង់​ជីវិត​សូន្យ! ប្រសិន​បើ​គេ​លក់​យើង​ខ្ញុំ ទាំង​ប្រុស ទាំង​ស្រី ជា​ទាសករ​នោះ ប្រហែល​ជា​ខ្ញុំ​ម្ចាស់​សុខ​ចិត្ត​នៅ​ស្ងៀម ព្រោះ​មិន​ចាំបាច់​ឲ្យ​ព្រះ‌រាជា​ខ្វល់​ខ្វាយ​ឡើយ»។


ក្នុង​លិខិត​នោះ ព្រះ‌រាជា​អនុញ្ញាត​ឲ្យ​ជន‌ជាតិ​យូដា នៅ​ក្នុង​ទីក្រុង​ទាំង​មូល​ប្រមូល​ផ្ដុំ​គ្នា ការ‌ពារ​អាយុ​ជីវិត​របស់​ខ្លួន។ ជន‌ជាតិ​យូដា​ក៏​មាន​សិទ្ធិ​សម្លាប់​រង្គាល​អស់​អ្នក​នៅ​ក្នុង​ចំណោម​ជាតិ​សាសន៍ ឬ​នៅ​តាម​អាណា‌ខេត្ត​ទាំង‌ឡាយ ដែល​បៀត‌បៀន​ខ្លួន​ដែរ។ ពួក​គេ​ក៏​អាច​សម្លាប់​ប្រពន្ធ​កូន​របស់​អ្នក​ទាំង​នោះ ហើយ​រឹប​អូស​យក​ទ្រព្យ‌សម្បត្តិ​ទៀត​ផង។


ចូរ​យក​ត្បាល់​ពីរ​មក​កិន​ម្សៅ ចូរ​យក​ស្បៃ​ចេញ​ពី​មុខ ចូរ​លាត់​សំពត់​ឡើង ដើរ​ឆ្លង​ទឹក​ទន្លេ​ទៅ!


ដ្បិត​យើង​ដែល​ជា​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល ជា​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល នឹង​ធ្វើ​ឲ្យ​លែង​មាន​សម្រែក​ក្អាក‌ក្អាយ ព្រម​ទាំង​ចម្រៀង​របាំ​ដ៏​សប្បាយ និង​បទ​ចម្រៀង​អាពាហ៍‌ពិពាហ៍​របស់​គូ​ស្វាមី​ភរិយា​ទៀត​ហើយ។ អ្នក​រាល់​គ្នា​នឹង​ឃើញ​ហេតុ‌ការណ៍​នេះ​ផ្ទាល់​នឹង​ភ្នែក​នៅ​ទី​នេះ។


អំណរ​សប្បាយ និង​ការ​រីក‌រាយ​ចេញ​បាត់ ពី​ចម្ការ​ទំពាំង‌បាយជូរ និង​ពី​ស្រុក​ម៉ូអាប់។ យើង​ក៏​ធ្វើ​ឲ្យ​លែង​មាន​ស្រា​នៅ​ក្នុង​ធុង ហើយ​ក៏​លែង​មាន​នរណា​ជាន់​ផ្លែ​ទំពាំង‌បាយជូរ ទាំង​ស្រែក​យ៉ាង​សប្បាយ​ទៀត​ដែរ ផ្ទុយ​ទៅ​វិញ មាន​តែ​សម្រែក​វេទនា​ប៉ុណ្ណោះ។


តាម​ក្រុង​នានា​នៅ​ស្រុក​យូដា និង​តាម​ដង​ផ្លូវ​ក្នុង​ក្រុង​យេរូ‌សាឡឹម យើង​នឹង​លែង​ឲ្យ​មាន​ឮ​សូរ​សំឡេង​ដ៏​សប្បាយ បទ​ចម្រៀង​សម្រាប់​ពិធី​បុណ្យ ឬ​ក៏​ភ្លេង​ការ​ទៀត​ហើយ ដ្បិត​ស្រុក​នេះ​នឹង​វិនាស​សូន្យ»។


អំណរ​បាន​ចាក​ចេញ​បាត់​ពី​ចិត្ត​យើង​ខ្ញុំ យើង​ខ្ញុំ​នាំ​គ្នា​កាន់​ទុក្ខ​ជំនួស​ការ​រាំ​រែក


យើង​នឹង​បំបាត់​ស្នូរ​ចម្រៀង​របស់​អ្នក ហើយ​សំឡេង​ពិណ​របស់​អ្នក​ក៏​នឹង​លែង​ឮ​ទៀត​ដែរ។


យើង​ធ្វើ​ឲ្យ​នាង​បាត់​បង់ ការ​សប្បាយ​ទាំង​ប៉ុន្មាន ហើយ​ពិធី​បុណ្យ​នានា បុណ្យ​ចូល​ខែ​ថ្មី បុណ្យ​សប្ប័ទ* និង​បុណ្យ​ដ៏​សំខាន់​ទាំង​ប៉ុន្មាន ក៏​លែង​មាន​ទៀត​ដែរ។