យេរេមា 2:24 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកប្រៀបបាននឹងលាញីព្រៃ ដែលធ្លាប់តែរស់នៅតាមវាលរហោស្ថាន ត្រូវតណ្ហាជំរុញឲ្យរត់ទៅគ្រប់ទីកន្លែង គ្មាននរណាអាចទប់បានឡើយ។ លាឈ្មោលដែលចង់បានវា មិនបាច់ខំប្រឹងរត់ទៅណាឆ្ងាយទេ គឺនៅពេលណាតណ្ហាពុះកញ្ជ្រោល លាឈ្មោលអាចរកវាឃើញយ៉ាងងាយស្រួល។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ជាលាព្រៃក្រមុំដែលធ្លាប់នៅទីរហោស្ថាន ក៏ស្រងក្លិនខ្យល់ដោយមានសម្រើប លុះដល់រដូវកំណត់របស់វា តើអ្នកណានឹងបំបែរចេញបាន? អ្នកណាដែលរកចាប់វា មិនបាច់នឿយហត់នឹងទៅតាមទេ ដ្បិតដល់រដូវកំណត់ នឹងបានប្រទះហើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ជាលាព្រៃក្រមុំដែលធ្លាប់នៅទីរហោស្ថាន ក៏ស្រងក្លិនខ្យល់ដោយមានសំរើប លុះរដូវកំណត់របស់វា នោះតើអ្នកណានឹងបំបែរចេញបាន អ្នកណាដែលរកចាប់វា នោះមិនបាច់នឿយហត់នឹងទៅតាមទេ ដ្បិតដល់រដូវកំណត់ នោះនឹងបានប្រទះហើយ អាល់គីតាប អ្នកប្រៀបបាននឹងលាញីព្រៃ ដែលធ្លាប់តែរស់នៅតាមវាលរហោស្ថាន ត្រូវតណ្ហាជំរុញឲ្យរត់ទៅគ្រប់ទីកន្លែង គ្មាននរណាអាចទប់បានឡើយ។ លាឈ្មោលដែលចង់បានវា មិនបាច់ខំប្រឹងរត់ទៅណាឆ្ងាយទេ គឺនៅពេលណាតណ្ហាពុះកញ្ជ្រោល លាឈ្មោលអាចរកវាឃើញយ៉ាងងាយស្រួល។ |
សត្វលាព្រៃនាំគ្នាឈរនៅតាមកំពូលភ្នំ ហើយហិតខ្យល់ដូចឆ្កែព្រៃ ភ្នែកវាស្លក់អស់ ព្រោះគ្មានស្មៅស៊ី។
គេពោលទៅកាន់រូបធ្វើពីឈើថា “ព្រះអង្គជាព្រះបិតារបស់ខ្ញុំ!” ហើយពោលទៅកាន់រូបធ្វើពីថ្មថា “ព្រះអង្គបានឲ្យកំណើតខ្ញុំ!”។ ពួកគេបានងាកមុខចេញពីយើង ហើយបែរខ្នងដាក់យើងវិញ តែពេលណាមានទុក្ខ ពួកគេពោលមកយើងថា “សូមតើនឡើង! សូមសង្គ្រោះយើងខ្ញុំផង!”។
ធម្មតា ស្រីពេស្យាតែងតែទទួលជំនូន រីឯនាង នាងបែរជាយកជំនូនទៅឲ្យសហាយរបស់ខ្លួនទៅវិញ។ នាងយកជំនូនទៅទាក់ទាញពួកគេពីគ្រប់ទីកន្លែង មករួមផិតក្បត់ជាមួយនាង។
យើងនឹងវិលទៅដំណាក់របស់យើងវិញ រហូតទាល់តែពួកគេសារភាពថាខ្លួនខុស ហើយស្វែងរកយើង។ នៅពេលមានអាសន្ន ពួកគេនឹងវិលមករកយើងវិញជាមិនខាន។
សត្វលាព្រៃតែនៅដាច់ពីគេ តែអេប្រាអ៊ីមបែរជាលក់ខ្លួនឲ្យ ស្រុកអាស្ស៊ីរី ដែលជាសហាយរបស់គេ។