ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យេរេមា 18:9 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ជួន​កាល​យើង​សម្រេច​ថា កសាង និង​បណ្ដុះ‌បណ្ដាល​ប្រជា‌ជាតិ​ណា​មួយ ឬ​នគរ​ណា​មួយ​ឡើង។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ប្រសិន​បើ​ពេល​ណា​យើង​និយាយ​ពី​សាសន៍​ណា ឬ​នគរ​ណា ថា​នឹង​ស្អាង​គេ ហើយ​តាំង​គេ​ឡើង

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ហើយ​នៅ​វេលា​ណា​ដែល​អញ​និយាយ​ពី​សាសន៍​ណា ឬ​នគរ​ណា ថា​នឹង​ស្អាង​គេ ហើយ​តាំង​គេ​ឡើង

សូមមើលជំពូក

អាល់គីតាប

ជួន​កាល​យើង​សម្រេច​ថា កសាង និង​បណ្ដុះ‌បណ្ដាល​ប្រជា‌ជាតិ​ណា​មួយ ឬ​នគរ​ណា​មួយ​ឡើង។

សូមមើលជំពូក



យេរេមា 18:9
9 ការដាក់ឲ្យឆ្លើយតបគ្នា  

មាន​ពេល​កើត មាន​ពេល​ស្លាប់ មាន​ពេល​ដាំ មាន​ពេល​ដក។


មើល​ថ្ងៃ​នេះ យើង​តែង‌តាំង​អ្នក​ឲ្យ​មាន​អំណាច​លើ​ប្រជា‌ជាតិ និង​លើ​អាណា‌ចក្រ​ទាំង‌ឡាយ ដើម្បី​ឲ្យ​អ្នក​រម្លើង និង​រំលំ ដើម្បី​ឲ្យ​អ្នក​កម្ទេច និង​បំផ្លាញ ហើយ​ដើម្បី​ឲ្យ​អ្នក​សង់ និង​ដាំ​ឡើង​វិញ»។


អ៊ីស្រា‌អែល​អើយ ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​បាន​ដាំ​អ្នក ដូច​ដាំ​ដើម​អូលីវ។ ប៉ុន្តែ ជន‌ជាតិ​អ៊ីស្រា‌អែល និង​ជន‌ជាតិ​យូដា​ចេះ​តែ​ប្រព្រឹត្ត​អំពើ​អាក្រក់ ដោយ​នាំ​គ្នា​អុជ​ធូប​បួង‌សួង​ព្រះ​បាល។ ហេតុ​នេះ ព្រះអង្គ​ទ្រង់​ព្រះ‌ពិរោធ ហើយ​ធ្វើ​ឲ្យ​ទុក្ខ​វេទនា​កើត​មាន​ដល់​អ្នក​ជា​មិន​ខាន។


ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ៖ «យើង​នឹង​ស្ដារ​ពូជ‌ពង្ស​របស់​យ៉ាកុប​ឡើង​វិញ យើង​នឹង​អាណិត​អាសូរ​ក្រុម​គ្រួសារ​របស់​គេ។ គេ​នឹង​សង់​ក្រុង​នៅ​លើ​គំនរ​បាក់​បែក​ឡើង​វិញ ហើយ​សង់​វិមាន​នៅ​កន្លែង​ដើម​វិញ​ដែរ។


ពី​មុន យើង​ធ្លាប់​មក​រក​ពួក​គេ ដើម្បី​រម្លើង រំលំ កម្ទេច និង​បំផ្លាញ​ឲ្យ​វិនាស​យ៉ាង​ណា យើង​នឹង​មក​រក​ពួក​គេ ដើម្បី​សង់ និង​ដាំ​ឡើង​វិញ​យ៉ាង​នោះ​ដែរ -នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។


នៅ​គ្រា​ខាង​មុខ គេ​នឹង​សង់​ទីក្រុង​ឡើង​វិញ​ថ្វាយ​ព្រះ‌អម្ចាស់ គឺ​ចាប់​តាំង​ពី​ប៉ម​ហាណា‌នាល​រហូត​ដល់​ទ្វារ​នៅ​ជ្រុង​កំពែង។


នាង​ព្រហ្មចារី​អ៊ីស្រា‌អែល​អើយ! យើង​នឹង​ស្អាង​នាង​ឲ្យ​មាំ‌មួន​ឡើង​វិញ រួច​នាង​នឹង​ចេញ​មក​លោត​រាំ ទាំង​លេង​ក្រាប់​យ៉ាង​សប្បាយ។


យើង​សប្បាយ​ចិត្ត​នឹង​ផ្ដល់​សេចក្ដី​សុខ​ឲ្យ​ពួក​គេ។ យើង​យក​ចិត្ត​ទុក​ដាក់​នឹង​ពួក​គេ​អស់​ពី​លទ្ធ‌ភាព ដើម្បី​ឲ្យ​ពួក​គេ​រស់​នៅ​ក្នុង​ស្រុក​នេះ​រហូត​ត​ទៅ។