ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យេរេមា 18:14 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

គ្មាន​នរណា​បោះ​បង់​ចោល​ទឹក​ដែល​ហូរ​ចេញ មក​ពី​ថ្ម‌ដា និង​ពី​ទឹក​កក​នៅ​ស្រុក​លីបង់​ទេ គ្មាន​នរណា​លែង​រវី‌រវល់​នឹង​ទឹក​ដ៏​ត្រជាក់ ដែល​ហូរ​មក​ពី​ឆ្ងាយ​នោះ​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

តើ​ហិមៈ​នៅ​លើ​ភ្នំ​ល្បាណូន លែង​មាន​ពី​ថ្ម​នៅ​ស៊ីរាន​ឬ? តើ​ទឹក​ត្រជាក់​ដែល​ហូរ​ចុះ​មក​ពី​ទី​ឆ្ងាយ នឹង​ហួត​បាត់​ទៅ​ឬ?

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

តើ​ហិមៈ​នៅ​លើ​ភ្នំ​ល្បាណូន នឹង​លែង​មាន​ពី​ថ្ម​នៅ​វាល​បាន​ឬ តើ​ទឹក​ត្រជាក់​ដែល​ហូរ​ចុះ​មក​ពី​ទី​ឆ្ងាយ នឹង​ហួត​បាត់​ទៅ​ឬ​អី

សូមមើលជំពូក

អាល់គីតាប

គ្មាន​នរណា​បោះ​បង់​ចោល​ទឹក​ដែល​ហូរ​ចេញ មក​ពី​ថ្ម‌ដា និង​ពី​ទឹក​កក​នៅ​ស្រុក​លីបង់​ទេ គ្មាន​នរណា​លែង​រវី‌រវល់​នឹង​ទឹក​ដ៏​ត្រជាក់ ដែល​ហូរ​មក​ពី​ឆ្ងាយ​នោះ​ដែរ។

សូមមើលជំពូក



យេរេមា 18:14
3 ការដាក់ឲ្យឆ្លើយតបគ្នា  

ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​សាក​សួរ​ក្នុង​ចំណោម​ប្រជា‌ជាតិ​នានា​មើល តើ​មាន​នរណា​ដែល​ឮ​រឿង​ដូច្នេះ​ទេ? គឺ​អ៊ីស្រា‌អែល ដែល​ប្រៀប​ដូច​ជា​ស្រី​ព្រហ្មចារី បាន​ប្រព្រឹត្ត​អំពើ​ដ៏​ថោក​ទាប​បំផុត!


ក៏​ប៉ុន្តែ ប្រជា‌រាស្ត្រ​របស់​យើង​បាន​បំភ្លេច​យើង គេ​នាំ​គ្នា​ថ្វាយ​គ្រឿង​សក្ការ‌បូជា ដល់​ព្រះ​ក្លែង‌ក្លាយ ដែល​បណ្ដាល​ឲ្យ​ពួក​គេ​ជំពប់​ដួល នៅ​តាម​ផ្លូវ​ដែល​ពួក​គេ​ធ្លាប់​ដើរ ហើយ​ធ្វើ​ឲ្យ​ពួក​គេ​ងាក​ចេញ​ពី​ផ្លូវ​របស់​ខ្លួន ទៅ​ដើរ​តាម​ផ្លូវ​ដែល​មិន​ទាន់​ត្រួស‌ត្រាយ។


លោក​ស៊ីម៉ូន​ពេត្រុស​ទូល​ព្រះអង្គ​ថា៖ «បពិត្រ​ព្រះ‌អម្ចាស់ តើ​ឲ្យ​យើង​ខ្ញុំ​ទៅ​រក​នរណា​វិញ? ព្រះ‌បន្ទូល​របស់​ព្រះអង្គ​ផ្ដល់​ជីវិត​អស់‌កល្ប​ជានិច្ច។