សូមបើកភ្នែកទូលបង្គំ ដើម្បីឲ្យទូលបង្គំ មើលឃើញភាពថ្លៃថ្នូរ ដ៏អស្ចារ្យនៃក្រឹត្យវិន័យរបស់ព្រះអង្គ។
ម៉ាថាយ 20:33 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គេទូលព្រះអង្គថា៖ «បពិត្រព្រះអម្ចាស់! សូមប្រោសឲ្យភ្នែកយើងខ្ញុំភ្លឺផង»។ ព្រះគម្ពីរខ្មែរសាកល ពួកគេទូលព្រះអង្គថា៖ “ព្រះអម្ចាស់អើយ សូមបើកភ្នែករបស់យើងខ្ញុំផង”។ Khmer Christian Bible ពួកគេក៏ទូលព្រះអង្គថា៖ «ព្រះអម្ចាស់អើយ! សូមបើកភ្នែករបស់យើងឲ្យបានភ្លឺផង» ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេទូលព្រះអង្គថា៖ «ឱព្រះអម្ចាស់អើយ សូមប្រោសឲ្យភ្នែកយើងខ្ញុំបានភ្លឺផង»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេទូលទ្រង់ថា ឱព្រះអម្ចាស់អើយ សូមប្រោសឲ្យភ្នែកយើងខ្ញុំបានភ្លឺឡើងផង អាល់គីតាប គេជម្រាបអ៊ីសាថា៖ «អ៊ីសាជាអម្ចាស់អើយ! សូមប្រោសឲ្យភ្នែកយើងខ្ញុំបានភ្លឺផង»។ |
សូមបើកភ្នែកទូលបង្គំ ដើម្បីឲ្យទូលបង្គំ មើលឃើញភាពថ្លៃថ្នូរ ដ៏អស្ចារ្យនៃក្រឹត្យវិន័យរបស់ព្រះអង្គ។
ព្រះយេស៊ូមានព្រះហឫទ័យអាណិតអាសូរអ្នកទាំងពីរពន់ពេកណាស់ ព្រះអង្គក៏ពាល់ភ្នែកគេ។ រំពេចនោះ គេមើលឃើញភ្លាម ហើយនាំគ្នាដើរតាមព្រះយេស៊ូទៅ។