ព្រះអម្ចាស់មានព្រះបន្ទូលទៅកាន់មនុស្សម្នា នៅស្រុកយូដា និងនៅក្រុងយេរូសាឡឹមថា ចូរនាំគ្នាកាប់ឆ្ការចម្ការមួយថ្មី កុំសាបព្រោះនៅលើដីដែលមានបន្លាឡើយ។
ម៉ាកុស 4:18 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មនុស្សខ្លះទទួលគ្រាប់ពូជនៅលើដីដែលមានបន្លា គេបានស្ដាប់ព្រះបន្ទូលដែរ ព្រះគម្ពីរខ្មែរសាកល គ្រាប់ពូជដែលត្រូវបានសាបព្រោះក្នុងគុម្ពបន្លា គឺមនុស្សផ្សេងទៀត: ពួកគេជាអ្នកដែលឮព្រះបន្ទូល Khmer Christian Bible ឯអ្នកដទៃទៀតប្រៀបបាននឹងគ្រាប់ពូជ ដែលបានព្រោះចុះទៅលើគុម្ពបន្លា គេឮព្រះបន្ទូល ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មនុស្សខ្លះទៀតប្រៀបបាននឹងគុម្ពបន្លាដែលពូជព្រោះចុះទៅ។ អ្នកទាំងនេះគឺជាពួកអ្នកដែលឮព្រះបន្ទូល ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯពួកអ្នកដែលទទួលពូជក្នុងបន្លា គឺអស់អ្នកដែលបានឮព្រះបន្ទូលហើយ អាល់គីតាប មនុស្សខ្លះទទួលគ្រាប់ពូជនៅលើដីដែលមានបន្លា គេបានស្ដាប់បន្ទូលនៃអុលឡោះដែរ |
ព្រះអម្ចាស់មានព្រះបន្ទូលទៅកាន់មនុស្សម្នា នៅស្រុកយូដា និងនៅក្រុងយេរូសាឡឹមថា ចូរនាំគ្នាកាប់ឆ្ការចម្ការមួយថ្មី កុំសាបព្រោះនៅលើដីដែលមានបន្លាឡើយ។
អ្នកដែលទទួលគ្រាប់ពូជក្នុងដីមានបន្លា គឺអ្នកដែលបានឮព្រះបន្ទូល ប៉ុន្តែ ការខ្វល់ខ្វាយអំពីជីវិតក្នុងលោកីយ៍ ចិត្តលោភលន់ចង់បានទ្រព្យសម្បត្តិ រួបរឹតព្រះបន្ទូលមិនឲ្យបង្កើតផលឡើយ។
ប៉ុន្តែ គេពុំទុកឲ្យព្រះបន្ទូលចាក់ឫសនៅក្នុងខ្លួនគេឡើយ គឺគេជាប់ចិត្តតែមួយភ្លែត។ លុះដល់មានទុក្ខវេទនា ឬត្រូវគេបៀតបៀនព្រោះតែព្រះបន្ទូល គេក៏បោះបង់ចោលជំនឿភ្លាម។
ប៉ុន្តែ ការខ្វល់ខ្វាយអំពីជីវិតរស់នៅក្នុងលោកីយ៍ ចិត្តលោភលន់ចង់បានទ្រព្យសម្បត្តិ និងចិត្តប៉ងប្រាថ្នាផ្សេងៗ រឹបរួតព្រះបន្ទូលមិនឲ្យបង្កើតផលឡើយ។
មានគ្រាប់ពូជខ្លះទៀតធ្លាក់ទៅលើដីដែលមានបន្លា។ បន្លាក៏ដុះឡើងរួបរឹតស្រូវ មិនឲ្យបង្កើតផលឡើយ។
គ្រាប់ពូជដែលធ្លាក់ទៅលើដីមានបន្លា ប្រៀបបីដូចជាអស់អ្នកដែលបានស្ដាប់ព្រះបន្ទូល តែចិត្តខ្វល់ខ្វាយ ចិត្តលោភលន់ចង់បានទ្រព្យសម្បត្តិ និងចិត្តស្រើបស្រាល មករួបរឹតផលផ្លែមិនឲ្យទុំឡើយ។