សិស្ស*ទាំងពីរក៏ចេញទៅ លុះដល់ទីក្រុង គេបានឃើញដូចព្រះយេស៊ូមានព្រះបន្ទូលប្រាប់មែន គេក៏រៀបចំម្ហូបអាហារសម្រាប់បុណ្យចម្លង។
ម៉ាកុស 14:17 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លុះដល់ល្ងាច ព្រះអង្គយាងមកដល់ជាមួយសិស្ស ទាំងដប់ពីររូប។ ព្រះគម្ពីរខ្មែរសាកល លុះដល់ពេលល្ងាច ព្រះយេស៊ូវយាងមកជាមួយសាវ័កទាំងដប់ពីរនាក់។ Khmer Christian Bible លុះដល់ពេលល្ងាច ព្រះអង្គក៏មកជាមួយនឹងសាវកទាំងដប់ពីរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លុះដល់ពេលល្ងាច ព្រះអង្គយាងមកជាមួយអ្នកទាំងដប់ពីរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដល់ពេលល្ងាចហើយ ទ្រង់យាងមក ព្រមទាំងពួក១២នាក់ អាល់គីតាប លុះដល់ល្ងាច អ៊ីសាមកដល់ជាមួយសិស្សទាំងដប់ពីរនាក់។ |
សិស្ស*ទាំងពីរក៏ចេញទៅ លុះដល់ទីក្រុង គេបានឃើញដូចព្រះយេស៊ូមានព្រះបន្ទូលប្រាប់មែន គេក៏រៀបចំម្ហូបអាហារសម្រាប់បុណ្យចម្លង។
នៅពេលព្រះយេស៊ូរួមតុ សោយព្រះស្ងោយជាមួយពួកសិស្ស ព្រះអង្គមានព្រះបន្ទូលថា៖ «ខ្ញុំសុំប្រាប់អ្នករាល់គ្នាឲ្យដឹងច្បាស់ថា ក្នុងចំណោមអ្នករាល់គ្នាដែលបរិភោគជាមួយខ្ញុំ មានម្នាក់នឹងនាំគេមកចាប់ខ្ញុំ»។
ខ្ញុំនិយាយដូច្នេះមិនមែនសំដៅលើអ្នកទាំងអស់គ្នាទេ ដ្បិតខ្ញុំស្គាល់អស់អ្នកដែលខ្ញុំបានជ្រើសរើស តែខ្ញុំនិយាយនេះ ដើម្បីឲ្យបានស្របតាមសេចក្ដីដែលមានចែងទុកក្នុងគម្ពីរថា: “អ្នកបរិភោគអាហារជាមួយខ្ញុំ បានប្រឆាំងនឹងខ្ញុំ”។