ហេតុនេះហើយបានជាយើងមិនបាក់ទឹកចិត្តឡើយ ទោះបីរូបកាយរបស់យើងចេះតែទ្រុឌទ្រោមទៅៗក៏ដោយ ក៏ជម្រៅចិត្តយើង កាន់តែចម្រើនឡើងជារៀងរាល់ថ្ងៃដែរ
ពួកចៅហ្វាយ 8:4 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកគេឌាន និងទ័ពទាំងបីរយនាក់ បានមកដល់ទន្លេយ័រដាន់ ហើយឆ្លងទៅត្រើយម្ខាង។ ទោះបីពួកគេនឿយហត់ខ្លាំងណាស់ទៅហើយក្ដី ក៏ពួកគេនៅតែដេញតាមខ្មាំងសត្រូវតទៅទៀត។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេឌាន និងពួកបីរយនាក់ដែលនៅជាមួយ បានមកដល់ទន្លេយ័រដាន់ ហើយឆ្លងទៅទាំងនឿយហត់ តែគេនៅតែដេញតាមសត្រូវ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេឌាន នឹងពួក៣០០នាក់ដែលនៅជាមួយ ក៏មកដល់ទន្លេយ័រដាន់ ហើយឆ្លងទៅទាំងនឿយហត់ តែចេះតែខំដេញតាមគេទៅ អាល់គីតាប លោកគេឌាន និងទ័ពទាំងបីរយនាក់បានមកដល់ទន្លេយ័រដាន់ ហើយឆ្លងទៅត្រើយម្ខាង។ ទោះបីពួកគេនឿយហត់ខ្លាំងណាស់ទៅហើយក្តី ក៏ពួកគេនៅតែដេញតាមខ្មាំងសត្រូវតទៅទៀត។ |
ហេតុនេះហើយបានជាយើងមិនបាក់ទឹកចិត្តឡើយ ទោះបីរូបកាយរបស់យើងចេះតែទ្រុឌទ្រោមទៅៗក៏ដោយ ក៏ជម្រៅចិត្តយើង កាន់តែចម្រើនឡើងជារៀងរាល់ថ្ងៃដែរ
យើងមិនត្រូវនឿយណាយនឹងប្រព្រឹត្តអំពើល្អឡើយ ដ្បិតប្រសិនបើយើងមិនបាក់ទឹកចិត្តទេនោះ ដល់ពេលកំណត់ យើងនឹងច្រូតបានផលជាមិនខាន។
ពួកគេចាប់បានមេដឹកនាំរបស់ជនជាតិម៉ាឌានទាំងពីរនាក់ គឺអូរិប និងសៀប។ គេសម្លាប់អូរិបនៅត្រង់ថ្មរបស់អូរិប ហើយសម្លាប់សៀប នៅត្រង់ធុងគាបផ្លែទំពាំងបាយជូររបស់សៀប។ បន្ទាប់មក ពួកគេដេញតាមជនជាតិម៉ាឌានបន្តទៅទៀត រួចហើយគេយកក្បាលរបស់អូរិប និងសៀប ពីត្រើយម្ខាងទន្លេយ័រដាន់ មកជូនលោកគេឌាន។
ព្រះជាម្ចាស់បានប្រគល់មេដឹកនាំនៃពួកម៉ាឌាន គឺអូរិប និងសៀប មកក្នុងកណ្ដាប់ដៃរបស់បងប្អូន។ ខ្ញុំមិនបានធ្វើអ្វីឲ្យស្មើនឹងកិច្ចការដែលបងប្អូនធ្វើឡើយ»។ កាលឮលោកគេឌានមានប្រសាសន៍ដូច្នេះហើយ ពួកគេក៏បាត់ខឹង។
លោកដាវីឌ និងទាហានបួនរយនាក់បន្តដំណើរទៅទៀត ដោយទុកទាហានពីររយនាក់ឲ្យនៅខាងក្រោយ ព្រោះពួកគេហេវហត់ពេក ពុំអាចឆ្លងទឹកជ្រោះបេសោរនោះបាន។
លោកដាវីឌទូលសួរព្រះអម្ចាស់ថា៖ «ប្រសិនបើទូលបង្គំដេញតាមពួកចោរនោះ តើទូលបង្គំតាមទាន់ឬទេ?»។ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ចូរដេញតាមពួកគេចុះ អ្នកនឹងតាមទាន់ ព្រមទាំងរំដោះអស់អ្នកដែលគេកៀរយកទៅនោះបានមកវិញផង»។