ព្រះបាទយេរ៉ូបោមបានសង់ក្រុងស៊ីគែម នៅលើភ្នំអេប្រាអ៊ីម ដើម្បីគង់នៅទីនោះ។ បន្ទាប់មក ស្ដេចបានចេញពីស៊ីគែមទៅសង់ក្រុងពេនួល។
ពួកចៅហ្វាយ 8:17 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកបានរំលំប៉មក្រុងពេនួល ព្រមទាំងសម្លាប់ប្រជាជននៅក្រុងនោះទៀតផង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកបានរំលំប៉មក្រុងពេនួល ហើយសម្លាប់ពួកអ្នកក្រុងនោះទៀតផង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយក៏រំលំប៉មនៅពេនួល ព្រមទាំងសំឡាប់មនុស្សនៅក្រុងនោះផង។ អាល់គីតាប គាត់បានរំលំប៉មក្រុងពេនួល ព្រមទាំងសម្លាប់ប្រជាជននៅក្រុងនោះទៀតផង។ |
ព្រះបាទយេរ៉ូបោមបានសង់ក្រុងស៊ីគែម នៅលើភ្នំអេប្រាអ៊ីម ដើម្បីគង់នៅទីនោះ។ បន្ទាប់មក ស្ដេចបានចេញពីស៊ីគែមទៅសង់ក្រុងពេនួល។
លោកចាប់ពួកចាស់ទុំនៅក្រុងនោះមក ហើយយកបន្លាដំបងយក្ស និងបន្លាស្អិត មកវាយ ដើម្បីព្រមានអ្នកក្រុងសិកូត។
បន្ទាប់មក លោកគេឌានសួរទៅស្ដេចសេបាស និងស្ដេចសាល់មូណាថា៖ «តើមនុស្សដែលពួកឯងបានសម្លាប់នៅភ្នំតាបោរនោះ មានភិនភាគដូចម្ដេច?»។ គេឆ្លើយឡើងថា៖ «ពួកគេមានភិនភាគដូចលោកដែរ គឺម្នាក់ៗដូចបុត្រស្ដេច»។
លោកគេឌានមានប្រសាសន៍ទៅកាន់អ្នកក្រុងពេនួលថា៖ «កាលណាខ្ញុំត្រឡប់មកវិញ ដោយជោគជ័យ ខ្ញុំនឹងរំលំប៉មក្រុងនេះចោល»។