ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ពួក​ចៅ‌ហ្វាយ 8:14 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពេល​នោះ លោក​ចាប់​ក្មេង​ប្រុស​ម្នាក់​ពី​ក្រុង​សិកូត មក​សួរ​ចម្លើយ ហើយ​ឲ្យ​វា​សរសេរ​ឈ្មោះ​មេ​ដឹក​នាំ និង​អ្នក​ចាស់​ទុំ នៅ​ក្រុង​សិកូត ដែល​មាន​ចំនួន​ចិត‌សិប​ប្រាំ‌ពីរ​នាក់។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

លោក​ចាប់​ក្មេង​ជំទង់​ម្នាក់​ពី​ក្រុង​ស៊ូកូថ​មក​សួរចម្លើយ ហើយ​ក្មេង​នោះ​ក៏សរសេរ​ឈ្មោះ​ពួកមេ​ដឹក​នាំ និង​ពួក​ចាស់​ទុំ​នៅ​ក្រុង​ស៊ូកូថ បាន​ចំនួន​ចិត​សិប​ប្រាំ​ពីរ​នាក់ ជូន​ដល់​លោក។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

លោក​ចាប់​ក្មេង​ជំទង់​ម្នាក់​ក្នុង​ពួក​មនុស្ស​នៅ​សិកូត​មក​សួរ ហើយ​ក្មេង​នោះ​ក៏​កត់​ឈ្មោះ​ពួក​អ្នក​ជា​កំពូល នឹង​ពួក​ចាស់‌ទុំ​នៃ​ក្រុង​សិកូត​បាន​ចំនួន​៧៧​នាក់​ជូន​ដល់​លោក

សូមមើលជំពូក

អាល់គីតាប

ពេល​នោះ​លោក​ចាប់​ក្មេង​ប្រុស​ម្នាក់​ពី​ក្រុង​សិកូត មក​សួរ​ចម្លើយ ហើយ​ឲ្យ​វា​សរសេរ​ឈ្មោះ​មេ​ដឹក​នាំ និង​អ្នក​ចាស់​ទុំ នៅ​ក្រុង​សិកូត ដែល​មាន​ចំនួន​ចិត​សិប​ប្រាំ​ពីរ​នាក់។

សូមមើលជំពូក



ពួក​ចៅ‌ហ្វាយ 8:14
5 ការដាក់ឲ្យឆ្លើយតបគ្នា  

រីឯ​លោក​យ៉ាកុប លោក​ចេញ​ដំណើរ​ឆ្ពោះ​ទៅ​ក្រុង​ស៊ូកូត។ លោក​បាន​សង់​ផ្ទះ​មួយ​សម្រាប់​លោក និង​សង់​រោង​សម្រាប់​ហ្វូង​សត្វ​របស់​លោក​ដែរ។ ហេតុ​នេះ​ហើយ​បាន​ជា​គេ​ហៅ​កន្លែង​នោះ​ថា ស៊ូកូត ។


លោក​គេឌាន ជា​កូន​របស់​លោក​យ៉ូអាស វិល​ត្រឡប់​មក​ពី​ធ្វើ​សឹក​វិញ តាម​ច្រក​ភ្នំ​ហេរេស។


បន្ទាប់​មក លោក​គេឌាន​ទៅ​រក​អ្នក​ក្រុង​សិកូត ហើយ​មាន​ប្រសាសន៍​ថា៖ «នេះ​គឺ​សេបាស និង​សាល់‌មូណា! អ្នក​រាល់​គ្នា​បាន​និយាយ​មក​ខ្ញុំ ទាំង​មើល‌ងាយ​ថា “តើ​លោក​ចាប់​បាន​ស្ដេច​សេបាស និង​ស្ដេច​សាល់‌មូណា​ហើយ​ឬ បាន​ជា​យើង​ត្រូវ​យក​អាហារ​ឲ្យ​ពល​ទ័ព​របស់​លោក​ដែល​អស់​កម្លាំង​បរិភោគ?”»។