ស្ដេចទាំងពីរអង្គរបស់ជនជាតិម៉ាឌាន គឺសេបាស និងសាល់មូណារត់គេចខ្លួន ប៉ុន្តែ លោកគេឌានដេញតាមចាប់បានស្ដេចទាំងពីរ ព្រមទាំងវាយកងទ័ពរបស់ស្ដេចឲ្យបាក់ទ័ពផង។
ពួកចៅហ្វាយ 8:13 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកគេឌាន ជាកូនរបស់លោកយ៉ូអាស វិលត្រឡប់មកពីធ្វើសឹកវិញ តាមច្រកភ្នំហេរេស។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បន្ទាប់មក គេឌានកូនយ៉ូអាស ក៏វិលត្រឡប់ពីសមរភូមិ តាមផ្លូវដែលឡើងទៅឯភ្នំហេរេស។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចគេឌាន កូនយ៉ូអាស ក៏ត្រឡប់មកពីចំបាំងតាមផ្លូវដែលឡើងទៅឯភ្នំហេរេស អាល់គីតាប លោកគេឌាន ជាកូនរបស់លោកយ៉ូអាសវិលត្រឡប់មកពីធ្វើសឹកវិញ តាមច្រកភ្នំហេរេស។ |
ស្ដេចទាំងពីរអង្គរបស់ជនជាតិម៉ាឌាន គឺសេបាស និងសាល់មូណារត់គេចខ្លួន ប៉ុន្តែ លោកគេឌានដេញតាមចាប់បានស្ដេចទាំងពីរ ព្រមទាំងវាយកងទ័ពរបស់ស្ដេចឲ្យបាក់ទ័ពផង។
ពេលនោះ លោកចាប់ក្មេងប្រុសម្នាក់ពីក្រុងសិកូត មកសួរចម្លើយ ហើយឲ្យវាសរសេរឈ្មោះមេដឹកនាំ និងអ្នកចាស់ទុំ នៅក្រុងសិកូត ដែលមានចំនួនចិតសិបប្រាំពីរនាក់។