ក្រោយហេតុការណ៍ទាំងនោះមក ព្រះជាម្ចាស់ក៏ល្បងលមើលចិត្តរបស់លោកអប្រាហាំ គឺព្រះអង្គមានព្រះបន្ទូលហៅលោកថា៖ «អប្រាហាំ!»។ លោកឆ្លើយថា៖ «ក្រាបទូលព្រះអម្ចាស់»។
ពួកចៅហ្វាយ 7:4 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់មានព្រះបន្ទូលមកលោកគេឌានទៀតថា៖ «កងទ័ពនៅតែមានចំនួនច្រើននៅឡើយ។ ចូរនាំពួកគេចុះទៅមាត់ស្ទឹង នៅទីនោះ យើងនឹងជ្រើសរើសទ័ពឲ្យអ្នក គឺយើងនឹងប្រាប់ឲ្យអ្នកដឹងថា នរណាត្រូវទៅជាមួយអ្នក ហើយនរណាមិនត្រូវទៅ»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះយេហូវ៉ាមានព្រះបន្ទូលទៅគេឌានទៀតថា៖ «មនុស្សនៅតែមានចំនួនច្រើនពេកនៅឡើយ។ ចូរនាំគេចុះទៅឯទឹក យើងនឹងល្បងលគេឲ្យអ្នកនៅទីនោះ អ្នកណាដែលយើងប្រាប់អ្នកថា អ្នកនេះត្រូវទៅជាមួយអ្នក នោះនឹងត្រូវទៅ ឯអ្នកណាដែលយើងប្រាប់អ្នកថា អ្នកនេះមិនត្រូវទៅជាមួយអ្នកទេ នោះមិនត្រូវទៅឡើយ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចព្រះយេហូវ៉ាមានបន្ទូលទៅគេឌានទៀតថា បណ្តាមនុស្សនៅតែច្រើនពេកនៅឡើយ ដូច្នេះចូរនាំគេចុះទៅឯទឹកទៅ អញនឹងល្បងលគេឲ្យឯង អ្នកណាខ្លះដែលអញប្រាប់ឯងថា នេះត្រូវទៅជាមួយនឹងឯង គឺអ្នកនោះហើយដែលត្រូវទៅ ឯអ្នកណាដែលអញប្រាប់ឯងថា នេះមិនត្រូវទៅជាមួយទេ អ្នកនោះឯងត្រូវនៅវិញ អាល់គីតាប អុលឡោះតាអាឡាមានបន្ទូលមកលោកគេឌានទៀតថា៖ «កងទ័ពនៅតែមានចំនួនច្រើននៅឡើយ។ ចូរនាំពួកគេចុះទៅមាត់ស្ទឹង នៅទីនោះ យើងនឹងជ្រើសរើសទ័ពឲ្យអ្នក គឺយើងនឹងប្រាប់ឲ្យអ្នកដឹងថា នរណាត្រូវទៅជាមួយអ្នក ហើយនរណាមិនត្រូវទៅ។ |
ក្រោយហេតុការណ៍ទាំងនោះមក ព្រះជាម្ចាស់ក៏ល្បងលមើលចិត្តរបស់លោកអប្រាហាំ គឺព្រះអង្គមានព្រះបន្ទូលហៅលោកថា៖ «អប្រាហាំ!»។ លោកឆ្លើយថា៖ «ក្រាបទូលព្រះអម្ចាស់»។
ព្រះជាម្ចាស់ជ្រាបច្បាស់នូវមាគ៌ាដែលខ្ញុំដើរ ប្រសិនបើព្រះអង្គល្បងលមើលខ្ញុំ ព្រះអង្គមុខជាឃើញថា ខ្ញុំប្រៀបបាននឹងមាសសុទ្ធ។
ពុំដែលមានស្ដេចណាយកជ័យជម្នះបាន ដោយសារកងទ័ពដ៏ខ្លាំងពូកែនោះឡើយ ហើយក៏ពុំដែលមានវីរបុរសណាវាយឈ្នះ ដោយសារកម្លាំងខ្លាំងក្លានោះដែរ។
ឱព្រះជាម្ចាស់អើយ! ព្រះអង្គបានល្បងលមើលចិត្តយើងខ្ញុំ ព្រះអង្គបានលត់ដំយើងខ្ញុំ ដូចគេបន្សុទ្ធប្រាក់។
សូមបញ្ឈប់អំពើអាក្រក់របស់មនុស្សទុច្ចរិត ហើយជួយមនុស្សសុចរិត ឲ្យមានចិត្តរឹងប៉ឹងឡើង! ព្រះដ៏សុចរិតអើយ ព្រះអង្គឈ្វេងយល់ចិត្តថ្លើមរបស់មនុស្ស!
លោកគេឌានក៏នាំពលទ័ពចុះទៅមាត់ស្ទឹង រួចព្រះអម្ចាស់មានព្រះបន្ទូលមកលោកថា៖ «ត្រូវញែកទាហានដែលផឹកទឹកដូចឆ្កែ ចេញពីពួកអ្នកដែលលុតជង្គង់ផឹក»។
សម្ដេចយ៉ូណាថានប្រាប់ទៅសេនាក្មេង ដែលកាន់គ្រឿងសស្ត្រាវុធថា៖ «តោ៎ះ! យើងចូលទៅខ្សែត្រៀមរបស់ពួកទមិឡ ប្រហែលជាព្រះអម្ចាស់ជួយយើង ដ្បិតគ្មានអ្វីរារាំងព្រះអម្ចាស់មិនឲ្យប្រទានជ័យជម្នះដល់យើងឡើយ ទោះបីយើងមានគ្នាតិច ឬច្រើនក្ដី!»។
ប៉ុន្តែ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកថា៖ «កុំមើលតែសំបកក្រៅ ឬកម្ពស់របស់គេឡើយ យើងមិនបានជ្រើសរើសអ្នកនេះទេ។ ព្រះអម្ចាស់មិនវិនិច្ឆ័យដូចមនុស្សលោក ដែលមើលតែសំបកក្រៅប៉ុណ្ណោះទេ ព្រះអម្ចាស់ទតមើលចិត្តគំនិតវិញ»។