នៅថ្ងៃដដែលនោះ ព្យាការីកាដចូលទៅគាល់ព្រះបាទដាវីឌ ទូលថា៖ «សូមព្រះករុណាយាងទៅលានបោកស្រូវរបស់លោកអរ៉ៅណា ជាជនជាតិយេប៊ូស ហើយសង់អាសនៈមួយថ្វាយព្រះអម្ចាស់នៅទីនោះចុះ!»។
ពួកចៅហ្វាយ 21:4 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ស្អែកឡើង ប្រជាជននាំគ្នាក្រោកឡើងពីព្រលឹម ពួកគេសង់អាសនៈមួយនៅទីនោះ ហើយយកសត្វមកថ្វាយជាតង្វាយដុតទាំងមូល និងយញ្ញបូជាមេត្រីភាព។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ស្អែកឡើង ប្រជាជននាំគ្នាក្រោកឡើងពីព្រលឹម រួចសង់អាសនាមួយនៅទីនោះ ហើយថ្វាយតង្វាយដុត និងតង្វាយមេត្រី។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដល់ថ្ងៃស្អែក គេក៏ក្រោកឡើងពីព្រលឹម គេស្អាងអាសនា១នៅទីនោះ រួចថ្វាយដង្វាយដុត នឹងដង្វាយមេត្រី អាល់គីតាប ស្អែកឡើងប្រជាជននាំគ្នាក្រោកឡើងពីព្រលឹម ពួកគេសង់អាសនៈមួយនៅទីនោះ ហើយយកសត្វមកធ្វើជាគូរបានដុត និងគូរបានមេត្រីភាព។ |
នៅថ្ងៃដដែលនោះ ព្យាការីកាដចូលទៅគាល់ព្រះបាទដាវីឌ ទូលថា៖ «សូមព្រះករុណាយាងទៅលានបោកស្រូវរបស់លោកអរ៉ៅណា ជាជនជាតិយេប៊ូស ហើយសង់អាសនៈមួយថ្វាយព្រះអម្ចាស់នៅទីនោះចុះ!»។
ព្រះបាទដាវីឌសង់អាសនៈថ្វាយព្រះអម្ចាស់នៅកន្លែងនោះ រួចថ្វាយតង្វាយដុតទាំងមូល និងយញ្ញបូជាមេត្រីភាព។ ព្រះអម្ចាស់ក៏ប្រណីសន្ដោសស្រុកនោះ ហើយប្រជាជនអ៊ីស្រាអែលក៏បានរួចផុតពីគ្រោះកាច។
ថ្ងៃនោះ ព្រះរាជាញែកទីលាននៅខាងមុខព្រះដំណាក់របស់ព្រះអម្ចាស់ ជាសក្ការៈ សម្រាប់ថ្វាយតង្វាយដុតទាំងមូល តង្វាយម្សៅ និងខ្លាញ់របស់សត្វដែលជាយញ្ញបូជាមេត្រីភាព ដ្បិតអាសនៈលង្ហិននៅមុខទ្វារចូលទីសក្ការៈនោះតូចពេក ពុំអាចដាក់តង្វាយទាំងអស់បាន។
យើងនឹងវិលទៅដំណាក់របស់យើងវិញ រហូតទាល់តែពួកគេសារភាពថាខ្លួនខុស ហើយស្វែងរកយើង។ នៅពេលមានអាសន្ន ពួកគេនឹងវិលមករកយើងវិញជាមិនខាន។
អ្នករាល់គ្នាត្រូវតែទៅថ្វាយបង្គំព្រះអម្ចាស់ នៅកន្លែងដែលព្រះអង្គបានជ្រើសរើស ក្នុងទឹកដីនៃកុលសម្ព័ន្ធទាំងអស់របស់អ្នករាល់គ្នា ទុកជាព្រះដំណាក់ សម្រាប់សម្តែងព្រះនាមរបស់ព្រះអង្គ។
យើងមានអាសនៈមួយ ដែលពួកបូជាចារ្យធ្វើការក្នុងព្រះពន្លា* គ្មានសិទ្ធិនឹងយកតង្វាយពីអាសនៈនោះមកបរិភោគឡើយ។
ដូច្នេះ ប្រជាជនអ៊ីស្រាអែលទាំងមូលនាំគ្នាឡើងទៅឯបេតអែល អង្គុយយំសោកនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់។ ថ្ងៃនោះ ពួកគេបានតមអាហាររហូតដល់ល្ងាច។ ពួកគេបានយកសត្វមកថ្វាយជាតង្វាយដុត*ទាំងមូល និងយញ្ញបូជាមេត្រីភាព*ចំពោះព្រះអម្ចាស់។
គេទូលព្រះអង្គថា៖ «ឱព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែលអើយ! ហេតុអ្វីបានជាមានរឿងបែបនេះកើតឡើងចំពោះជនជាតិអ៊ីស្រាអែល? ហេតុអ្វីបានជាថ្ងៃនេះជនជាតិអ៊ីស្រាអែលត្រូវបាត់បង់កុលសម្ព័ន្ធមួយ?»។
លោកគេឌានសង់អាសនៈមួយថ្វាយព្រះអម្ចាស់ ត្រង់កន្លែងនោះ ហើយដាក់ឈ្មោះថា៖ «ព្រះអម្ចាស់ប្រទានសេចក្ដីសុខសាន្ត»។ អាសនៈនេះនៅស្ថិតស្ថេររហូតដល់សព្វថ្ងៃ នាភូមិអូប្រា ជាភូមិរបស់អំបូរអបៀស៊ើរ។
បន្ទាប់មកទៀត ចូរសង់អាសនៈមួយដ៏សមរម្យថ្វាយព្រះអម្ចាស់ ជាព្រះរបស់អ្នក នៅលើកំពូលភ្នំនោះ រួចយកគោបាទីពីរនោះមកដុតទាំងមូលធ្វើជាយញ្ញបូជា ដោយយកបង្គោលព្រះអាសេរ៉ា ដែលអ្នកបានកាប់នោះ មកធ្វើជាអុសសម្រាប់ដុត»។
បន្ទាប់មក លោកវិលត្រឡប់ទៅគេហដ្ឋានរបស់លោកនៅរ៉ាម៉ាវិញ គឺទីនោះហើយដែលលោកកាត់ក្ដីឲ្យជនជាតិអ៊ីស្រាអែល និងសង់អាសនៈមួយថ្វាយព្រះអម្ចាស់។