លោកតាម្ចាស់ផ្ទះក៏ចេញមក ហើយពោលទៅកាន់ជនពាលថា៖ «ទេ! បងប្អូនអើយ ខ្ញុំសូមអង្វរបងប្អូនមេត្តាកុំប្រព្រឹត្តអំពើអាក្រក់បែបនេះអី! សូមកុំប្រព្រឹត្តអំពើថោកទាបឲ្យសោះ ព្រោះបុរសនេះជាភ្ញៀវរបស់ខ្ញុំ។
បុរសដែលជាម្ចាស់ផ្ទះក៏ចេញទៅជួបគេ ហើយអង្វរថា៖ «ទេ! បងប្អូនអើយ សូមកុំប្រព្រឹត្តអាក្រក់ដូច្នេះឡើយ ដ្បិតអ្នកនេះបានចូលមកជ្រកនៅផ្ទះខ្ញុំ សូមកុំឲ្យប្រព្រឹត្តអំពើថោកទាបបែបនេះឲ្យសោះ។
ដូច្នេះម្ចាស់ផ្ទះក៏ចេញទៅអង្វរថា ទេបងប្អូនអើយ សូមកុំធ្វើអាក្រក់ដូច្នេះឡើយ ដ្បិតអ្នកនេះបានចូលមកជ្រកនៅផ្ទះខ្ញុំ កុំឲ្យប្រព្រឹត្តការដ៏លាមកយ៉ាងនេះឲ្យសោះ
លោកតាម្ចាស់ផ្ទះក៏ចេញមក ហើយពោលទៅកាន់ជនពាលថា៖ «ទេ! បងប្អូនអើយ ខ្ញុំសូមអង្វរបងប្អូនមេត្តាកុំប្រព្រឹត្តអំពើអាក្រក់បែបនេះអី! សូមកុំប្រព្រឹត្តអំពើថោកទាបឲ្យសោះ ព្រោះបុរសនេះជាភ្ញៀវរបស់ខ្ញុំ។
ខ្ញុំសូមអង្វរបងប្អូនទៅចុះ មើល៍ ខ្ញុំមានកូនស្រីពីរនាក់ ដែលពុំទាន់រួមរស់ជាមួយបុរសណានៅឡើយទេ ខ្ញុំនឹងនាំវាចេញមកជូនបងប្អូននៅខាងក្រៅ ឲ្យបងប្អូនប្រព្រឹត្តតាមអំពើចិត្តទៅចុះ ក៏ប៉ុន្តែ សូមមេត្តាកុំប៉ះពាល់បុរសទាំងនេះ ដែលបានមកស្នាក់នៅក្រោមដំបូលផ្ទះខ្ញុំឡើយ»។
កាលកូនប្រុសៗរបស់លោកយ៉ាកុបវិលមកពីវាលវិញ បានដឹងរឿងនេះ គេយល់ឃើញថាគេក៏បាក់មុខដែរ ហើយក្ដៅក្រហាយយ៉ាងខ្លាំង ព្រោះស៊ីគែមបានប្រព្រឹត្តអំពើមួយដ៏ថោកទាបបំផុត ជាអំពើដែលមិនត្រូវប្រព្រឹត្តដាច់ខាត នៅស្រុកអ៊ីស្រាអែល គឺគាត់បានរំលោភលើកូនស្រីរបស់លោកយ៉ាកុប។
ព្រះនាងតាម៉ារប្រកែកថា៖ «ទេ ម្ចាស់បង សូមកុំធ្វើបាបខ្ញុំម្ចាស់បែបនេះ! នៅស្រុកអ៊ីស្រាអែល គេមិនប្រព្រឹត្តដូច្នេះទេ។ សូមម្ចាស់បងកុំប្រព្រឹត្តអំពើថោកទាបយ៉ាងនេះឲ្យសោះ។
គេត្រូវនាំស្ត្រីនោះទៅមាត់ទ្វារផ្ទះរបស់ឪពុកនាង ហើយអ្នកស្រុកត្រូវនាំគ្នាយកដុំថ្មគប់សម្លាប់នាង ព្រោះនាងបានប្រព្រឹត្តអំពើដ៏ថោកទាបនៅស្រុកអ៊ីស្រាអែល ដោយបង្ខូចខ្លួននៅពេលរស់ក្នុងផ្ទះរបស់ឪពុក។ ធ្វើដូច្នេះ អ្នកនឹងលុបបំបាត់អំពើអាក្រក់ចេញពីចំណោមអ្នក។
ពេលប៉ះចំលើអ្នកដែលមានកំហុស ដោយលាក់ទុករបស់ដែលត្រូវបំផ្លាញ ចូរដុតអ្នកនោះជាមួយអ្វីៗដែលខ្លួនមាន ព្រោះគេបានរំលោភលើសម្ពន្ធមេត្រីរបស់ព្រះអម្ចាស់ គឺគេបានប្រព្រឹត្តអំពើមួយដ៏ថោកទាបក្នុងស្រុកអ៊ីស្រាអែល”»។
ហេតុនេះហើយបានជាខ្ញុំយកសាកសពរបស់នាងកាប់ជាកំណាត់ៗ រួចផ្ញើទៅគ្រប់តំបន់ក្នុងទឹកដីអ៊ីស្រាអែល ដ្បិតពួកបេនយ៉ាមីនបានប្រព្រឹត្តអំពើយង់ឃ្នងមួយដ៏ថោកទាបបំផុតនៅស្រុកអ៊ីស្រាអែល។