នាងពោលទៀតថា៖ «នៅផ្ទះយើងមានចំបើង និងស្មៅស្ងួតយ៉ាងច្រើនបរិបូណ៌ ហើយក៏មានកន្លែងជូនអស់លោកស្នាក់ដែរ»។
ពួកចៅហ្វាយ 19:19 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងខ្ញុំមានចំបើង និងស្មៅសម្រាប់សត្វលា ព្រមទាំងនំប៉័ង និងស្រាទំពាំងបាយជូរសម្រាប់ខ្លួនខ្ញុំផ្ទាល់ ប្រពន្ធខ្ញុំ និងអ្នកបម្រើរបស់ខ្ញុំទៀតផង គឺយើងខ្ញុំពុំត្រូវការអ្វីសោះឡើយ»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យើងខ្ញុំមានចំបើង មានស្មៅសម្រាប់លា ហើយមាននំបុ័ង និងស្រាទំពាំងបាយជូរសម្រាប់ខ្លួនខ្ញុំបាទផ្ទាល់ ព្រមទាំងស្ត្រី និងអ្នកលោះដែលនៅជាមួយខ្ញុំបាទហើយ យើងខ្ញុំមិនត្រូវការអ្វីទៀតទេ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ខ្ញុំប្របាទមានចំបើង នឹងស្មៅសំរាប់លា ហើយមាននំបុ័ង នឹងស្រាទំពាំងបាយជូរសំរាប់ខ្លួន នឹងនាងស្រីនេះ ព្រមទាំងអ្នកកំឡោះដែលនៅជាមួយនឹងយើងខ្ញុំប្របាទនេះផង យើងខ្ញុំមិនមានខ្វះអ្វីទេ អាល់គីតាប យើងខ្ញុំមានចំបើង និងស្មៅសម្រាប់សត្វលា ព្រមទាំងនំបុ័ង និងស្រាទំពាំងបាយជូរសម្រាប់ខ្លួនខ្ញុំផ្ទាល់ប្រពន្ធខ្ញុំ និងអ្នកបម្រើរបស់ខ្ញុំទៀតផង គឺយើងខ្ញុំពុំត្រូវការអ្វីសោះឡើយ»។ |
នាងពោលទៀតថា៖ «នៅផ្ទះយើងមានចំបើង និងស្មៅស្ងួតយ៉ាងច្រើនបរិបូណ៌ ហើយក៏មានកន្លែងជូនអស់លោកស្នាក់ដែរ»។
«មិនត្រូវផ្ដល់ចំបើងឲ្យពួកអ៊ីស្រាអែល សម្រាប់ធ្វើដុំឥដ្ឋដូចពីមុនទៀតទេ គឺឲ្យពួកគេទៅរកចំបើងដោយខ្លួនឯង។
លោកពេត្រុសអញ្ជើញអ្នកទាំងនោះចូលក្នុងផ្ទះ ឲ្យស្នាក់នៅជាមួយ។ ព្រឹកឡើង លោកក៏ចេញដំណើរទៅជាមួយគេ ទាំងមានបងប្អូនខ្លះនៅក្រុងយ៉ុបប៉េជូនដំណើរទៅផង។
បន្ទាប់ពីនាងបានទទួលពិធីជ្រមុជទឹកជាមួយក្រុមគ្រួសាររបស់នាងរួចហើយ នាងបានអញ្ជើញយើងទៅស្នាក់នៅផ្ទះនាង ដោយពោលថា៖ «បើលោកយល់ឃើញថា នាងខ្ញុំពិតជាជឿលើព្រះអម្ចាស់មែន សូមអញ្ជើញទៅស្នាក់នៅឯផ្ទះរបស់នាងខ្ញុំទៅ!»។ នាងបានទទូចសុំឲ្យយើងយល់ព្រម តាមសេចក្ដីអញ្ជើញរបស់នាង។
ពេលពួកគេមកដល់ក្បែរក្រុងយេប៊ូសនោះ ថ្ងៃកាន់តែទាបណាស់ហើយ ក្មេងបម្រើក៏និយាយទៅកាន់ចៅហ្វាយថា៖ «យើងគួរតែឆៀងចូលទៅសម្រាកនៅក្រុងរបស់សាសន៍យេប៊ូសមួយយប់ទៅ»។
បុរសលេវីក៏តបថា៖ «យើងខ្ញុំមកពីភូមិបេថ្លេហិម ក្នុងស្រុកយូដា ហើយធ្វើដំណើរទៅស្រុកខ្ញុំ នៅប៉ែកខាងចុងតំបន់ភ្នំអេប្រាអ៊ីម។ ខ្ញុំបានធ្វើដំណើរទៅភូមិបេថ្លេហិម ឥឡូវនេះ ខ្ញុំវិលទៅផ្ទះខ្ញុំដែលជាដំណាក់របស់ព្រះអម្ចាស់វិញ។ ប៉ុន្តែ ក្នុងក្រុងនេះ គ្មាននរណាម្នាក់ទទួលខ្ញុំឲ្យស្នាក់នៅផ្ទះរបស់គេទេ។