ដ្បិតកាលយើងឃ្លាន អ្នករាល់គ្នាបានឲ្យអាហារយើងបរិភោគ កាលយើងស្រេក អ្នករាល់គ្នាបានឲ្យទឹកយើងពិសា កាលយើងជាជនបរទេស អ្នករាល់គ្នាបានទទួលយើងឲ្យស្នាក់អាស្រ័យ
ពួកចៅហ្វាយ 19:15 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គេនាំគ្នាចូលទៅក្នុងក្រុងនោះ រកកន្លែងសម្រាក។ ពួកគេអង្គុយនៅតាមផ្លូវ ព្រោះគ្មាននរណាម្នាក់មកអញ្ជើញពួកគេឲ្យទៅសម្រាកនៅផ្ទះរបស់ខ្លួនឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយគេក៏ងាកបែរចូលទៅគីបៀរ ដើម្បីដេកនៅទីនោះ។ គេចូលទៅអង្គុយនៅតាមផ្លូវក្នុងទីក្រុងនោះ ព្រោះគ្មានអ្នកណាទទួលគេឲ្យស្នាក់នៅក្នុងផ្ទះឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយគេក៏ងាកបែរចូលទៅក្នុងគីបៀរ ដើម្បីនឹងដេកនៅទីនោះ គេចូលទៅអង្គុយនៅក្បែរផ្លូវក្នុងទីក្រុងនោះ ដោយព្រោះគ្មានអ្នកណាទទួលឲ្យស្នាក់នៅក្នុងផ្ទះឡើយ។ អាល់គីតាប គេនាំគ្នាចូលទៅក្នុងក្រុងនោះ រកកន្លែងសម្រាក។ ពួកគេអង្គុយនៅតាមផ្លូវ ព្រោះគ្មាននរណាម្នាក់មកអញ្ជើញពួកគេឲ្យទៅសម្រាកនៅផ្ទះរបស់ខ្លួនឡើយ។ |
ដ្បិតកាលយើងឃ្លាន អ្នករាល់គ្នាបានឲ្យអាហារយើងបរិភោគ កាលយើងស្រេក អ្នករាល់គ្នាបានឲ្យទឹកយើងពិសា កាលយើងជាជនបរទេស អ្នករាល់គ្នាបានទទួលយើងឲ្យស្នាក់អាស្រ័យ
កាលយើងជាជនបរទេស អ្នករាល់គ្នាពុំបានទទួលយើងឲ្យស្នាក់អាស្រ័យឡើយ កាលយើងគ្មានសម្លៀកបំពាក់ អ្នករាល់គ្នាក៏ពុំបានយកសម្លៀកបំពាក់មកឲ្យយើងដែរ កាលយើងមានជំងឺ និងជាប់ឃុំឃាំង អ្នករាល់គ្នាពុំបានមកសួរសុខទុក្ខយើងទាល់តែសោះ”។
សូមកុំភ្លេចទទួលអ្នកដទៃយ៉ាងរាក់ទាក់។ ដោយទទួលអ្នកដទៃដូច្នេះ អ្នកខ្លះបានទទួលទេវតា*ទាំងមិនដឹងខ្លួន។
ពួកគេក៏បន្តដំណើរទៅទៀត។ លុះមកដល់ជិតក្រុងគីបៀរ ក្នុងទឹកដីរបស់កុលសម្ព័ន្ធបេនយ៉ាមីន ថ្ងៃបានលិចបាត់ទៅហើយ។
ល្ងាចនោះ មានលោកតាម្នាក់វិលត្រឡប់មកពីចម្ការវិញ គាត់មានដើមកំណើតនៅតំបន់ភ្នំអេប្រាអ៊ីម ហើយមករស់នៅក្រុងគីបៀរ ដែលមានសុទ្ធតែមនុស្សពីកុលសម្ព័ន្ធបេនយ៉ាមីន។
បុរសលេវីក៏តបថា៖ «យើងខ្ញុំមកពីភូមិបេថ្លេហិម ក្នុងស្រុកយូដា ហើយធ្វើដំណើរទៅស្រុកខ្ញុំ នៅប៉ែកខាងចុងតំបន់ភ្នំអេប្រាអ៊ីម។ ខ្ញុំបានធ្វើដំណើរទៅភូមិបេថ្លេហិម ឥឡូវនេះ ខ្ញុំវិលទៅផ្ទះខ្ញុំដែលជាដំណាក់របស់ព្រះអម្ចាស់វិញ។ ប៉ុន្តែ ក្នុងក្រុងនេះ គ្មាននរណាម្នាក់ទទួលខ្ញុំឲ្យស្នាក់នៅផ្ទះរបស់គេទេ។
បុរសលេវីជាប្ដីរបស់ស្ត្រីដែលត្រូវគេសម្លាប់ ក៏ឆ្លើយថា៖ «ខ្ញុំ និងប្រពន្ធចុងខ្ញុំបានចូលទៅក្រុងគីបៀរ ជាទឹកដីរបស់ពួកបេនយ៉ាមីន ដើម្បីសម្រាកនៅពេលយប់។