ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ពួក​ចៅ‌ហ្វាយ 17:1 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

នៅ​តំបន់​ភ្នំ​អេប្រាអ៊ីម មាន​បុរស​ម្នាក់​ឈ្មោះ​មីកា។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

នៅ​ស្រុក​ភ្នំ​អេប្រាអិម មាន​បុរស​ម្នាក់​ឈ្មោះ មីកា។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

រីឯ​នៅ​ស្រុក​ភ្នំ​អេប្រា‌អិម នោះ​មាន​បុរស​ម្នាក់​ឈ្មោះ មីកា

សូមមើលជំពូក

អាល់គីតាប

នៅ​តំបន់​ភ្នំ​អេប្រា‌អ៊ីម មាន​បុរស​ម្នាក់​ឈ្មោះ​មីកា។

សូមមើលជំពូក



ពួក​ចៅ‌ហ្វាយ 17:1
11 ការដាក់ឲ្យឆ្លើយតបគ្នា  

រាជ‌ប្រតិភូ​ទាំង​នោះ​មាន​រាយ​នាម​ដូច​ត​ទៅ: កូន​របស់​លោក​បេន-‌ហ៊ើរ​គ្រប់‌គ្រង​លើ​តំបន់​ភ្នំ​អេប្រាអ៊ីម។


ព្រំ‌ប្រទល់​ចេញ​ពី​កំពូល​ភ្នំ​នោះ ឆៀង​ទៅ​រក​ប្រភព​ទឹក​ណិប‌តា ហើយ​បន្ត​ទៅ​ដល់​ក្រុង​នានា​នៃ​តំបន់​ភ្នំ​អេប្រូន បត់​ទៅ​តាម​ក្រុង​បាឡា ពោល​គឺ​ក្រុង​គារ‌យ៉ាត-‌យា‌រីម។


ពួក​គេ​ទទួល​បាន​ក្រុង​សម្រាប់​ជា​ជម្រក​ដល់​អ្នក​សម្លាប់​គេ គឺ​មាន​ក្រុង​ស៊ីគែម និង​វាល​ស្មៅ​នៅ​ជុំ‌វិញ ដែល​ស្ថិត​នៅ​ក្នុង​តំបន់​ភ្នំ​អេប្រាអ៊ីម ក្រុង​កេស៊ើរ និង​វាល​ស្មៅ​នៅ​ជុំ‌វិញ


គេ​បាន​បញ្ចុះ​សព​លោក នៅ​ក្នុង​ទឹក​ដី ដែល​ជា​ចំណែក​មត៌ក​របស់​លោក​នៅ​ធីម៉្នាត-‌សេរ៉ា ក្នុង​តំបន់​ភ្នំ​អេប្រាអ៊ីម ខាង​ជើង​ភ្នំ​កាអាស។


ក្រោយ​ពេល​លោក​អប៊ីម៉ា‌ឡេក​ទទួល​មរណ‌ភាព​ផុត​ទៅ លោក​ថូឡា ជា​កូន​របស់​លោក​ពូវ៉ា និង​ជា​ចៅ​របស់​លោក​ដូដូ ក្នុង​កុល‌សម្ព័ន្ធ​អ៊ីសា‌ខារ បាន​ងើប​ឡើង​រំដោះ​ជន‌ជាតិ​អ៊ីស្រា‌អែល។ លោក​ជា​អ្នក​ស្រុក​សាមារ ក្នុង​តំបន់​ភ្នំ​អេប្រាអ៊ីម។


បងប្អូន និង​គ្រួសារ​លោក​ទាំង​អស់​ក៏​នាំ​គ្នា​ទៅ​យក​សាក‌សព​លោក មក​បញ្ចុះ​ក្នុង​ផ្នូរ​របស់​លោក​ម៉ាណូអា ជា​ឪពុក ដែល​ស្ថិត​នៅ​ត្រង់​ចន្លោះ​សូហារ និង​អេស‌ថោល។ លោក​សាំសុន​បាន​គ្រប់‌គ្រង​លើ​ជន‌ជាតិ​អ៊ីស្រា‌អែល​អស់​រយៈ​ពេល​ម្ភៃ​ឆ្នាំ។


ថ្ងៃ​មួយ គាត់​បាន​ប្រកាស​ប្រាប់​ម្ដាយ​គាត់​ថា៖ «តើ​ម៉ែ​មាន​នឹក​ចាំ​ទេ នៅ​ពេល​ដែល​គេ​លួច​ប្រាក់​ម៉ែ​ចំនួន​មួយ​ពាន់​មួយ​រយ​ស្លឹង​នោះ ម៉ែ​បាន​ដាក់​បណ្ដាសា​ចោរ​នៅ​ចំពោះ​មុខ​ខ្ញុំ។ មើល​នែ៎ ប្រាក់​ទាំង​នេះ​នៅ​ជា​មួយ​ខ្ញុំ គឺ​ខ្ញុំ​ដែល​បាន​យក​ប្រាក់»។ ម្ដាយ​របស់​គាត់​ក៏​និយាយ​ថា៖ «សូម​ព្រះ‌អម្ចាស់​ប្រទាន​ពរ​ដល់​កូន»។


ពី​ទី​នោះ ពួក​គេ​ឡើង​ទៅ​តំបន់​ភ្នំ​អេប្រាអ៊ីម​រហូត​ដល់​ផ្ទះ​លោក​មីកា។


ដូច្នេះ កូន​ចៅ​ដាន់​ជ្រើស​រើស​មនុស្ស​ក្នុង​ចំណោម​ពួក​គេ​ប្រាំ​នាក់ ដែល​ជា​អ្នក​ចម្បាំង​ដ៏​ជំនាញ​ពី​ក្រុង​សូរ៉ាស់ និង​ក្រុង​អែស‌ថោល ឲ្យ​ទៅ​ស៊ើប​ពិនិត្យ​មើល​ទឹក​ដី។ អ្នក​ទាំង​នោះ​បាន​មក​ដល់​តំបន់​ភ្នំ​អេប្រាអ៊ីម ហើយ​ពេល​យប់ ពួក​គេ​ចូល​ទៅ​ស្នាក់​នៅ​ក្នុង​ផ្ទះ​របស់​លោក​មីកា។


ពេល​ទៅ​ដល់ លោក​ផ្លុំ​ស្នែង​ក្នុង​តំបន់​ភ្នំ​អេប្រាអ៊ីម ជន‌ជាតិ​អ៊ីស្រា‌អែល​ចុះ​ពី​ភ្នំ​ទៅ​ជា​មួយ​លោក លោក​ក៏​នាំ​មុខ​គេ។