ពួកស្ដេចត្រាញ់របស់ជនជាតិភីលីស្ទីនបានយកខ្សែពួរស្រស់ ដែលមិនទាន់ហាលស្ងួត ចំនួនប្រាំពីរចង្វាយមកឲ្យនាងដេលីឡា ហើយនាងក៏យកទៅចងលោកសាំសុន។
ដូច្នេះ ពួកមេលើសាសន៍ភីលីស្ទីនក៏យកវល្លិស្រស់ប្រាំពីរ ដែលមិនទាន់ហាលស្ងួតមកឲ្យនាង ហើយនាងក៏យកវល្លិនោះទៅចងគាត់។
ដូច្នេះពួកមេលើសាសន៍ភីលីស្ទីនក៏យកវល្លិស្រស់៧ដើម ដែលមិនបានហាលឲ្យស្ងួតមកឲ្យនាង ហើយនាងយកទៅចងគាត់
ពួកស្តេចត្រាញ់របស់ជនជាតិភីលីស្ទីន បានយកខ្សែពួរស្រស់ដែលមិនទាន់ហាលស្ងួត ចំនួនប្រាំពីរចង្វាយមកឲ្យនាងដេលីឡា ហើយនាងក៏យកទៅចងលោកសាំសុន។
ខ្ញុំបានឃើញទៀតថា ស្ត្រីៗជាអន្ទាក់ដែលនាំឲ្យខ្លោចផ្សាជាងសេចក្ដីស្លាប់ទៅទៀត។ សេចក្ដីស្រឡាញ់របស់នាងប្រៀបដូចជាសំណាញ់ ហើយដៃរបស់នាងប្រៀបដូចជាចំណង។ អ្នកដែលគាប់ព្រះហឫទ័យព្រះជាម្ចាស់រមែងគេចផុតពីនាង រីឯអ្នកមានបាបតែងតែធ្លាក់ក្នុងកណ្ដាប់ដៃរបស់នាង។
លោកសាំសុនក៏ឆ្លើយទៅនាងថា៖ «ប្រសិនបើគេយកខ្សែពួរស្រស់ ដែលមិនទាន់ហាលស្ងួតនៅឡើយ ចំនួនប្រាំពីរចង្វាយមកចងបង នោះបងនឹងទៅជាខ្សោយដូចមនុស្សឯទៀតៗដែរ»។
នាងបានឲ្យមនុស្សបង្កប់ខ្លួននៅក្នុងផ្ទះ។ ខណៈនោះ នាងស្រែកថា៖ «បងសាំសុនអើយ ពួកភីលីស្ទីនមកចាប់បងហើយ!»។ លោកសាំសុនក៏បណ្ដាច់ពួរនោះចេញអស់ ដូចខ្សែអំបោះដែលត្រូវភ្លើងឆេះ។ ដូច្នេះ គេនៅតែពុំដឹងអាថ៌កំបាំងនៃកម្លាំងរបស់លោកដដែល។