ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ពួក​ចៅ‌ហ្វាយ 16:24 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពេល​ឃើញ​រូប​ព្រះ​របស់​គេ ប្រជា‌ជន​ក៏​នាំ​គ្នា​សរសើរ​តម្កើង ដោយ​ពោល​ថា៖ «ព្រះ​របស់​យើង​បាន​ប្រគល់​ខ្មាំង​សត្រូវ​មក​ក្នុង​កណ្ដាប់​ដៃ​យើង​ហើយ គឺ​ជា​អ្នក​ដែល​បំផ្លាញ​ស្រុក​យើង ហើយ​សម្លាប់​ប្រជា‌ជន​យើង​អស់​ជា​ច្រើន​ផង»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

កាល​ប្រជាជន​នោះ​ឃើញ​គាត់ គេ​ក៏​សរសើរដល់​ព្រះ​របស់​គេ ដ្បិត​គេ​ពោល​ថា៖ «ព្រះ​របស់​យើង​បាន​ប្រគល់​ខ្មាំង​សត្រូវ​របស់​យើង មក​ក្នុង​កណ្ដាប់​ដៃ​យើង​ហើយ គឺ​ជា​អ្នក​ដែល​បាន​បំផ្លាញ​ស្រុក​យើង ហើយ​សម្លាប់​ពួក​យើង​អស់​ជា​ច្រើន​ផង»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

កាល​ពួក​បណ្តាជន​បាន​ឃើញ​គាត់ នោះ​គេ​សរសើរដល់​ព្រះ​របស់​គេ​ដោយ​ថា ព្រះ​នៃ​យើង​បាន​ប្រគល់​ខ្មាំង​សត្រូវ​មក​ក្នុង​កណ្តាប់​ដៃ​យើង​ហើយ គឺ​ជា​អ្នក​ដែល​បាន​បំផ្លាញ​ស្រុក​យើង ព្រម​ទាំង​សំឡាប់​ពួក​យើង​ជា​ច្រើន​ផង​នោះ

សូមមើលជំពូក

អាល់គីតាប

ពេល​ឃើញ​រូប​ព្រះ​របស់​គេ ប្រជា‌ជន​ក៏​នាំ​គ្នា​សរសើរ​តម្កើង ដោយ​ពោល​ថា៖ «ព្រះ​របស់​យើង​បាន​ប្រគល់​ខ្មាំង​សត្រូវ​មក​ក្នុង​កណ្តាប់​ដៃ​យើង​ហើយ គឺ​ជា​អ្នក​ដែល​បំផ្លាញ​ស្រុក​យើង ហើយ​សម្លាប់​ប្រជា‌ជន​យើង​អស់​ជា​ច្រើន​ផង»។

សូមមើលជំពូក



ពួក​ចៅ‌ហ្វាយ 16:24
14 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួក​គេ​ក៏​ដោះ​អ្វីៗ​ទាំង​អស់​ចេញ​ពី​សព​របស់​ស្ដេច ព្រម​ទាំង​កាត់​ក និង​យក​គ្រឿង​សស្ត្រា‌វុធ​ទៅ​ជា​មួយ រួច​ផ្ញើ​ដំណឹង​នេះ​ទៅ​គ្រប់​ទី​កន្លែង ក្នុង​ស្រុក​ភីលីស្ទីន​ទាំង​មូល ឲ្យ​ប្រកាស​នៅ​តាម​វិហារ​នៃ​ព្រះ​របស់​គេ និង​ប្រកាស​ប្រាប់​ប្រជា‌ជន។


អស់​អ្នក​ដែល​ថ្វាយ‌បង្គំ​ព្រះ​ក្លែង‌ក្លាយ ហើយ​អួត‌អាង​ក្នុង​ការ​គោរព​បម្រើ ព្រះ​ឥត​បាន​ការ នឹង​ត្រូវ​អាម៉ាស់!។ ព្រះ​ទាំង‌ឡាយ​អើយ ចូរ​នាំ​គ្នា​ក្រាប​ថ្វាយ‌បង្គំ​ព្រះអង្គ។


ឱ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​យើង​ខ្ញុំ​អើយ ឥឡូវ​នេះ សូម​សង្គ្រោះ​យើង​ខ្ញុំ​ឲ្យ​រួច​ផុត​ពី​កណ្ដាប់​ដៃ​របស់​ស្ដេច​សានហេ‌រីប​ផង ដើម្បី​ឲ្យ​នគរ​ទាំង​ប៉ុន្មាន​នៅ​ផែនដី​ដឹង​ថា មាន​តែ​ព្រះអង្គ​មួយ​ប៉ុណ្ណោះ​ដែល​ជា​ព្រះ‌អម្ចាស់!»។


ក៏​ប៉ុន្តែ យើង​មិន​បាន​បំផ្លាញ​ពួក​គេ​ទេ ដើម្បី​កុំ​ឲ្យ​អាប់​កេរ្តិ៍​ឈ្មោះ​របស់​យើង​នៅ​ចំពោះ​មុខ​ប្រជា‌ជាតិ​ទាំង‌ឡាយ ដែល​បាន​ឃើញ​យើង​នាំ​អ៊ីស្រា‌អែល​ចាក​ចេញ​ពី​ស្រុក​អេស៊ីប។


ព្រះ‌ករុណា​បាន​ប្រឆាំង​ព្រះ‌អម្ចាស់​នៃ​ស្ថាន​បរម‌សុខ ដោយ​បញ្ជា​ឲ្យ​គេ​យក​ពែង​ពី​ព្រះ‌វិហារ​របស់​ព្រះអង្គ មក​ចាក់​ស្រា​សម្រាប់​ព្រះ‌ករុណា សម្រាប់​នាម៉ឺន​មន្ត្រី សម្រាប់​ពួក​មហេសី និង​ពួក​ស្នំ។ បន្ទាប់​មក ព្រះ‌ករុណា​បាន​សរសើរ​តម្កើង​ព្រះ​ដែល​ធ្វើ​ពី​មាស ប្រាក់ លង្ហិន ដែក ឈើ និង​ថ្ម​ទៅ​វិញ ជា​ព្រះ​ដែល​មិន​ចេះ​មើល មិន​ចេះ​ស្ដាប់ ហើយ​មិន​ដឹង​អ្វី​ទាំង​អស់ គឺ​ព្រះ‌ករុណា​មិន​បាន​លើក​តម្កើង​ព្រះ​ដែល​ជា​ម្ចាស់​លើ​ព្រះ‌ជន្ម និង​ជា​ម្ចាស់​លើ​ដំណើរ​ជីវិត​របស់​ព្រះ‌ករុណា​ឡើយ។


កាល​សេព‌សុរា​រួច​ហើយ គេ​នាំ​គ្នា​សរសើរ​តម្កើង​រូប​ព្រះ​ធ្វើ​ពី​មាស ប្រាក់ លង្ហិន ដែក ឈើ និង​ថ្ម។


ពេល​នោះ ខ្មាំង​ធ្វើ​យញ្ញ‌បូជា​សែន​អួន​របស់​គេ និង​ច្រួច​ទឹក​អប់​សែន​សំណាញ់​របស់​គេ ព្រោះ​គេ​បាន​អាហារ​ឆ្ងាញ់​យ៉ាង​បរិបូណ៌ ដោយ‌សារ​តែ​គ្រឿង​ឧបករណ៍​ទាំង​នោះ។


ប៉ុន្តែ យើង​នឹង​បារម្ភ ក្រែង​លោ​ខ្មាំង​សត្រូវ​យល់​ច្រឡំ ហើយ​ចំអក និង​ប្រមាថ​មើល‌ងាយ​យើង ដោយ​ពោល​ថា “ពួក​យើង​ជា​មនុស្ស​ខ្លាំង​ពូកែ គឺ​មិន​មែន​ព្រះ‌អម្ចាស់​ទេ​ដែល​សម្រេច​ការ​នេះ”។


មនុស្ស‌ម្នា​ដែល​រស់​នៅ​ផែនដី​នឹង​មាន​ចិត្ត​ត្រេក​អរ ដោយ​ឃើញ​អ្នក​ទាំង​ពីរ​ស្លាប់ គឺ​គេ​មាន​អំណរ​សប្បាយ​យ៉ាង​ខ្លាំង។ ពួក​គេ​នឹង​ផ្ញើ​ជំនូន​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក ព្រោះ​ព្យាការី*​ទាំង​ពីរ​រូប​បាន​ធ្វើ​ឲ្យ​មនុស្ស‌ម្នា​ដែល​រស់​នៅ​លើ​ផែនដី​រង‌ទុក្ខ​លំបាក​ខ្លាំង​ណាស់។


ពេល​លោក​មក​ដល់​ក្រុង​លេហ៊ី ជន‌ជាតិ​ភីលីស្ទីន​ឃើញ​លោក ហើយ​នាំ​គ្នា​ស្រែក​ហ៊ោ​ឡើង។ ពេល​នោះ ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌អម្ចាស់​យាង​មក​សណ្ឋិត​លើ​លោក​សាំសុន ហើយ​ខ្សែ‌ពួរ​ដែល​ចង​ដៃ​លោក​ក៏​របូត​ចេញ​ដោយ​ងាយ ដូច​សរសៃ​អំបោះ​ត្រូវ​ភ្លើង​ឆេះ។


រួច​លោក​ស្រែក​ថា៖ «ដោយ‌សារ​ឆ្អឹង​ថ្គាម​របស់​សត្វ​លា ខ្ញុំ​បាន​ប្រមូល​ខ្មោច​ដាក់​គរ​លើ​គ្នា ដោយ‌សារ​ឆ្អឹង​ថ្គាម​របស់​សត្វ​លា ខ្ញុំ​បាន​សម្លាប់​មនុស្ស​អស់​មួយ​ពាន់​នាក់»។


លោក​វាយ​ប្រហារ​ពួក​គេ​ឲ្យ​បរា‌ជ័យ​យ៉ាង​ដំណំ។ បន្ទាប់​មក លោក​ក៏​ចេញ​ទៅ​រស់​នៅ​ក្នុង​រូង​ភ្នំ​អេតាំ។


ក្នុង​ពេល​ពួក​គេ​កំពុង​តែ​សប្បាយ​យ៉ាង​ខ្លាំង​នោះ គេ​ក៏​និយាយ​ថា៖ «ចូរ​ហៅ​សាំសុន​មក​ឲ្យ​វា​ឡក​កំប្លែង​ឲ្យ​យើង​មើល»។ ពួក​គេ​អូស​លោក​សាំសុន​ចេញ​ពី​គុក ដើម្បី​ឡក​ឲ្យ​ពួក​គេ​មើល។ ពួក​គេ​ដាក់​លោក​នៅ​ចន្លោះ​សសរ​វិហារ។


ពួក​គេ​ក៏​កាត់​ក​ស្ដេច ព្រម​ទាំង​ដោះ​គ្រឿង​សស្ត្រា‌វុធ​ចេញ​ពី​សព​ផង រួច​ផ្ញើ​ទៅ​គ្រប់​ទី​កន្លែង​ក្នុង​ស្រុក​ភីលីស្ទីន​ទាំង​មូល។ គេ​ប្រកាស​ដំណឹង​នេះ​នៅ​តាម​វិហារ​នៃ​ព្រះ​របស់​ពួក​គេ និង​ក្នុង​ចំណោម​ប្រជា‌ជន​ផង។