ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ពួក​ចៅ‌ហ្វាយ 11:37 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

នាង​ក៏​ពោល​ទៅ​ឪពុក​ទៀត​ថា៖ «សូម​ពុក​មេត្តា​អនុ‌គ្រោះ​ឲ្យ​កូន​ពីរ​ខែ​សិន ដើម្បី​ឲ្យ​កូន​ឡើង​ទៅ​លើ​ភ្នំ​ជា​មួយ​មិត្ត‌ភក្ដិ​ស្រីៗ យំ​សោក​ស្ដាយ​ព្រហ្មចារី​របស់​កូន»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

នាង​ពោល​ទៅ​ឪពុក​ទៀត​ថា៖ «សូមអនុញ្ញាត​ឲ្យ​កូន​បាន​ធ្វើ​ដូច្នេះ​ផង គឺ​ទុក​កូន​ឲ្យ​នៅ​ពីរ​ខែ​សិន ដើម្បី​ឲ្យ​កូន​បាន​ដើរ​ចុះ​ឡើង​នៅ​លើ​ភ្នំ ហើយ​យំ​ស្តាយ​ព្រហ្មចារីរបស់​កូន ជា​មួយ​មិត្ត​ភក្ដិ​ស្រីៗ​របស់​កូន»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

រួច​នាង​ក៏​សូម​ដល់​ឪពុក​ថា សូម​បើក​ឲ្យ​ខ្ញុំ​ធ្វើ​ដូច្នេះ គឺ​ទុក​ខ្ញុំ​ឲ្យ​នៅ​ក្នុង​រវាង​២​ខែ​សិន ដើម្បី​ឲ្យ​ខ្ញុំ​បាន​ទៅ​នៅ​លើ​ភ្នំ ហើយ​យំ​ស្តាយ​ភាព​ជា​ក្រមុំ​របស់​ខ្ញុំ​ជា​មួយ​នឹង​ពួក​ស្ត្រី ជា​មិត្រ​សំឡាញ់​ខ្ញុំ

សូមមើលជំពូក

អាល់គីតាប

នាង​ក៏​ពោល​ទៅ​ឪពុក​ទៀត​ថា៖ «សូម​ពុក​មេត្តា​អនុ‌គ្រោះ​ឲ្យ​កូន​ពីរ​ខែ​សិន ដើម្បី​ឲ្យ​កូន​ឡើង​ទៅ​លើ​ភ្នំ​ជា​មួយ​មិត្ត‌ភក្តិ​ស្រីៗ យំ​សោក​ស្តាយ​ព្រហ្មចារី​របស់​កូន»។

សូមមើលជំពូក



ពួក​ចៅ‌ហ្វាយ 11:37
4 ការដាក់ឲ្យឆ្លើយតបគ្នា  

គាត់​មាន​ផ្ទៃ​ពោះ ហើយ​សម្រាល​បាន​កូន​ប្រុស​មួយ។ គាត់​ពោល​ថា៖ «ព្រះ‌ជាម្ចាស់​បាន​ដក​សេចក្ដី​អាម៉ាស់​ចេញ​ពី​ខ្ញុំ​ហើយ»។


«ឥឡូវ​នេះ ព្រះ‌អម្ចាស់​បាន​ប្រោស‌ប្រណី​ដល់​រូប​ខ្ញុំ ព្រះអង្គ​សព្វ​ព្រះ‌ហឫទ័យ​ឲ្យ​ខ្ញុំ​លែង​ខ្មាស​មនុស្ស​លោក​ទៀត​ហើយ!»។


លោក​យែបថា​ក៏​យល់​ព្រម​ឲ្យ​នាង​ចេញ​ទៅ ក្នុង​រយៈ​ពេល​ពីរ​ខែ។ ដូច្នេះ នាង​ក៏​ឡើង​ទៅ​លើ​ភ្នំ​ជា​មួយ​មិត្ត​ស្រីៗ យំ​សោក​ស្ដាយ​ព្រហ្មចារី​របស់​នាង។


នាង​ពេនីណា ជា​គូ‌វិវាទ តែងតែ​រុក‌គួន​បញ្ឈឺ​ចិត្ត​នាង​ហាណា ក្នុង​គោល​បំណង​ឲ្យ​នាង​ខឹង​នឹង​ព្រះ‌អម្ចាស់ ដែល​បាន​ធ្វើ​ឲ្យ​នាង​ទៅ​ជា​ស្ត្រី​អារ។