ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ពួក​ចៅ‌ហ្វាយ 11:33 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​យែបថា​បាន​វាយ​កម្ទេច​ពួក​គេ​យ៉ាង​ដំណំ គឺ​ចាប់​តាំង​ពី​ក្រុង​អារ៉ូ‌អ៊ើរ រហូត​ដល់​តំបន់​ជិត​ខាង​ក្រុង​មីនីត - សរុប​ទាំង​អស់​ម្ភៃ​ក្រុង - បន្ទាប់​មក រហូត​ដល់​ក្រុង​អបិល-‌កេរ៉ា‌មីម។ ជន‌ជាតិ​អ៊ីស្រា‌អែល​បាន​ធ្វើ​ឲ្យ​ជន‌ជាតិ​អាំម៉ូន​បរា‌ជ័យ​បាក់​មុខ​យ៉ាង​ខ្លាំង។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

លោកវាយ​កម្ទេច​គេ​យ៉ាង​សម្បើម ចាប់​តាំង​ពី​ក្រុង​អារ៉ូ‌អ៊ើរ មក​ដល់​ក្រុង​មីនីត ទាំង​អស់​បាន​ម្ភៃ​ក្រុង ហើយ​រហូត​ដល់ក្រុង​អេបិល-កេរ៉ា‌មីម​ថែម​ទៀត។ ដូច្នេះ ពួក​អាំម៉ូន​ក៏​ត្រូវ​ក្រាប​ចុះ នៅ​មុខ​ប្រជាជន​អ៊ីស្រា‌អែល។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

លោក​ប្រហារ​ជីវិត​គេ​យ៉ាង​សំបើម ចាប់​តាំង​ពី​ក្រុង​អារ៉ូ‌អ៊ើរ មក​ដល់​ក្រុង​មីនីត ទាំង​អស់​បាន​ទី​ក្រុង​២០ ហើយ​រហូត​ដល់​អេបិល-កេរ៉ា‌មីម​ថែម​ទៀត ពួក​កូន​ចៅ​អាំម៉ូន​ក៏​ត្រូវ​ក្រាប​ចុះ​នៅ​មុខ​ពួក​កូន​ចៅ​អ៊ីស្រាអែល។

សូមមើលជំពូក

អាល់គីតាប

លោក​យែបថា​បាន​វាយ​កំទេច​ពួក​គេ​យ៉ាង​ដំណំ គឺ​ចាប់​តាំង​ពី​ក្រុង​អារ៉ូ‌អ៊ើរ រហូត​ដល់​តំបន់​ជិត​ខាង​ក្រុង​មីនីត-សរុប​ទាំង​អស់​ម្ភៃ​ក្រុង-បន្ទាប់​មក រហូត​ដល់​ក្រុង​អបិល-កេរ៉ា‌មីម។ ជន‌ជាតិ​អ៊ីស្រ‌អែល​បាន​ធ្វើ​ឲ្យ​ជន‌ជាតិ​អាំម៉ូន​បរា‌ជ័យ​បាក់​មុខ​យ៉ាង​ខ្លាំង។

សូមមើលជំពូក



ពួក​ចៅ‌ហ្វាយ 11:33
5 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្ដេច​ស្រុក​អ៊ីស្រា‌អែល​ចេញ​មក​វាយ​ពល​ទ័ព​សេះ និង​រទេះ​ចម្បាំង ធ្វើ​ឲ្យ​កង‌ទ័ព​ស៊ីរី​បរា‌ជ័យ​យ៉ាង​ធ្ងន់។


ស្រុក​យូដា និង​ស្រុក​អ៊ីស្រា‌អែល រក​ស៊ី​ជា​មួយ​អ្នក ពួក​គេ​យក​ស្រូវ​ពី​ស្រុក​មីនីត ម្សៅ​ធ្វើ​នំ ទឹក​ឃ្មុំ ប្រេង និង​ជ័រ មក​លក់​ឲ្យ​អ្នក។


កូន​ចៅ​កាដ​បាន​សង់​ក្រុង​ឌីបូន អាថា‌រ៉ូត អារ៉ូ‌អ៊ើរ


ចាប់​ពី​ក្រុង​អារ៉ូ‌អ៊ើរ ដែល​នៅ​តាម​មាត់​ស្ទឹង​អើ‌ណូន និង​ក្រុង​ឯ​ទៀតៗ​នៅ​ក្នុង​ជ្រលង​ភ្នំ​រហូត​ដល់​ស្រុក​កាឡាដ គ្មាន​ក្រុង​ណា​មួយ​អាច​តទល់​នឹង​ពួក​យើង​ឡើយ ដ្បិត​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​យើង ប្រគល់​ក្រុង​ទាំង​នោះ​មក​ឲ្យ​ពួក​យើង។


លោក​យែបថា​ក៏​ឆ្លង​ចូល​ទៅ​វាយ​ជន‌ជាតិ​អាំម៉ូន ហើយ​ព្រះ‌អម្ចាស់​បាន​ប្រគល់​ពួក​គេ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​លោក។