ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ពួក​ចៅ‌ហ្វាយ 11:20 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ប៉ុន្តែ ព្រះ‌បាទ​ស៊ីហុន​ពុំ​ទុក​ចិត្ត​ជន‌ជាតិ​អ៊ីស្រា‌អែល ដោយ​ឲ្យ​ពួក​គេ​ឆ្លង​កាត់​ទឹក​ដី​ស្រុក​អាម៉ូរី​ឡើយ។ ស្ដេច​ប្រមូល​ទ័ព​ទាំង​អស់​ទៅ​បោះ​ទី​តាំង​នៅ​យ៉ា‌ហាស់ ហើយ​វាយ​ជន‌ជាតិ​អ៊ីស្រា‌អែល។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ប៉ុន្ដែ ព្រះ​បាទ​ស៊ីហុន​មិន​ទុក​ចិត្ត​អ៊ីស្រា‌អែល ដោយ​ឲ្យ​គេ​ដើរ​ឆ្លង​កាត់​ទឹក​ដី​របស់​ទ្រង់​ឡើយ ហើយ​ទ្រង់​បាន​ប្រមូល​មនុស្ស​ទាំង​អស់​របស់​ទ្រង់ ទៅ​បោះ‌ទ័ព​នៅ​យ៉ា‌ហាស់ ហើយ​ច្បាំង​នឹង​អ៊ីស្រា‌អែល។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

តែ​ស្តេច​ទ្រង់​មិន​ទុក​ចិត្ត​ចំពោះ​សាសន៍​អ៊ីស្រាអែល នឹង​ឲ្យ​គេ​ដើរ​កាត់​ព្រំ​ស្រុក​របស់​ទ្រង់​ទេ ក៏​ប្រមូល​ពួក​ទ្រង់​ទាំង​អស់ ទៅ​បោះ​ទ័ព​នៅ​ត្រង់​យ៉ាហាស់ ច្បាំង​នឹង​សាសន៍​អ៊ីស្រាអែល​យើង

សូមមើលជំពូក

អាល់គីតាប

ប៉ុន្តែ ស្តេច​ស៊ីហុន​ពុំ​ទុក​ចិត្ត​ជន‌ជាតិ​អ៊ីស្រ‌អែល ដោយ​ឲ្យ​ពួក​គេ​ឆ្លង​កាត់​ទឹក​ដី​ស្រុក​អាម៉ូ‌រី​ឡើយ។ ស្តេច​ប្រមូល​ទ័ព​ទាំង​អស់​ទៅ​បោះ​ទី​តាំង​នៅ​យ៉ា‌ហាស់ ហើយ​វាយ​ជន‌ជាតិ​អ៊ីស្រ‌អែល។

សូមមើលជំពូក



ពួក​ចៅ‌ហ្វាយ 11:20
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះអង្គ​បាន​ប្រគល់​ទឹក​ដី​របស់​នគរ និង​ជាតិ​សាសន៍​នានា​ដែល​នៅ​ជិត​ខាង មក​ឲ្យ​ពួក​គេ​កាន់​កាប់។ ពួក​គេ​ដណ្ដើម​យក​បាន​ទឹក​ដី​របស់​ព្រះ‌បាទ​ស៊ីហុន ជា​ស្ដេច​ក្រុង​ហែស‌បូន និង​ទឹក​ដី​របស់​ព្រះ‌បាទ​អុក ជា​ស្ដេច​ស្រុក​បាសាន។


នៅ​ទី​នោះ ជន‌ជាតិ​អ៊ីស្រា‌អែល​បាន​ចាត់​អ្នក​នាំ​ពាក្យ​ឲ្យ​ទៅ​គាល់​ព្រះ‌បាទ​ស៊ីហុន ជា​ស្ដេច​នៃ​ជន‌ជាតិ​អាម៉ូរី ដែល​គ្រង​រាជ្យ​នៅ​ក្រុង​ហេស‌បូន ដើម្បី​សុំ​ឆ្លង​កាត់​ទឹក​ដី​ស្រុក​អាម៉ូរី ឆ្ពោះ​ទៅ​កាន់​ស្រុក​ដែល​ព្រះ‌ជាម្ចាស់​បាន​បម្រុង​ទុក​សម្រាប់​ពួក​គេ។


ពេល​នោះ ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​អ៊ីស្រា‌អែល បាន​ប្រគល់​ស្ដេច​ស៊ីហុន និង​ពល​ទ័ព​របស់​ស្ដេច មក​ក្នុង​កណ្ដាប់​ដៃ​ជន‌ជាតិ​អ៊ីស្រា‌អែល ជន‌ជាតិ​អ៊ីស្រា‌អែល​ទទួល​ជ័យ‌ជម្នះ ហើយ​ចាប់​យក​ទឹក​ដី​ទាំង​មូល​របស់​ជន‌ជាតិ​អាម៉ូរី។