ព្រះអម្ចាស់ប្រោសប្រណីដល់ខ្ញុំ ស្របតាមអំពើសុចរិតដែលខ្ញុំបានប្រព្រឹត្ត ព្រោះព្រះអង្គឈ្វេងយល់ថា ខ្ញុំប្រព្រឹត្តអំពើបរិសុទ្ធ។
ពួកចៅហ្វាយ 1:33 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កុលសម្ព័ន្ធណែបថាលីក៏មិនបានបណ្ដេញជនជាតិកាណាន ដែលរស់នៅក្រុងបេតសេមែស និងក្រុងបេតអាណាតដែរ។ ពួកគេរស់នៅជាមួយជនជាតិកាណានក្នុងស្រុកនោះ តែបង្ខំអ្នកក្រុងបេតសេមែស និងអ្នកក្រុងបេតអាណាតឲ្យធ្វើការជាទម្ងន់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកណែបថាលីក៏មិនបានបណ្តេញពួកអ្នកដែលនៅក្រុងបេត-សេមែស ឬពួកក្រុងបេត-អាណាតចេញដែរ គឺគេរស់នៅក្នុងចំណោមពួកសាសន៍កាណាន ដែលនៅស្រុកនោះ។ ប៉ុន្តែ ពួកអ្នកនៅក្រុងបេត-សេមែស និងបេត-អាណាត ត្រូវបង្ខំឲ្យធ្វើការជាទម្ងន់បម្រើពួកគេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯពួកណែបថាលី គេក៏មិនបានបណ្តេញពួកអ្នកដែលនៅក្រុងបេត-សេមែស ឬពួកក្រុងបេត-អាណាតចេញដែរ គឺគេនៅជាកណ្តាលពួកសាសន៍កាណានដែលនៅស្រុកនោះវិញ ប៉ុន្តែ ពួកអ្នកនៅក្រុងបេត-សេមែស នឹងបេត-អាណាតបានទទួលព្រមធ្វើការបំរើដល់គេ។ អាល់គីតាប កុលសម្ព័ន្ធណែបថាលីក៏មិនបានបណ្តេញជនជាតិកាណាន ដែលរស់នៅក្រុងបេតសេម៉េស និងក្រុងបេតអាណាតដែរ។ ពួកគេរស់នៅជាមួយជនជាតិកាណានក្នុងស្រុកនោះ តែបង្ខំអ្នកក្រុងបេតសេម៉េស និងអ្នកក្រុងបេតអាណាតឲ្យធ្វើការជាទម្ងន់។ |
ព្រះអម្ចាស់ប្រោសប្រណីដល់ខ្ញុំ ស្របតាមអំពើសុចរិតដែលខ្ញុំបានប្រព្រឹត្ត ព្រោះព្រះអង្គឈ្វេងយល់ថា ខ្ញុំប្រព្រឹត្តអំពើបរិសុទ្ធ។
ពីបាឡា ព្រំប្រទល់នេះបត់ទៅខាងលិច ដល់ភ្នំសៀរ ដោយកាត់តាមជម្រាលខាងជើងនៃភ្នំយារីម ពោលគឺភ្នំកេសាឡូន ហើយចុះទៅដល់បេតសេមែស ដោយកាត់តាមធីមណា
កុលសម្ព័ន្ធសាប់យូឡូនក៏មិនបានបណ្ដេញអ្នកស្រុកគីត្រូន និងអ្នកស្រុកណាហាឡាល ចេញពីស្រុកនោះដែរ។ ជនជាតិកាណានក៏រស់នៅជាមួយកុលសម្ព័ន្ធសាប់យូឡូន តែត្រូវគេបង្ខំឲ្យធ្វើការជាទម្ងន់។
កុលសម្ព័ន្ធអេស៊ើរក៏រស់នៅជាមួយជនជាតិកាណានក្នុងស្រុកនោះ ព្រោះគេមិនបានបណ្ដេញជនជាតិទាំងនោះចេញពីស្រុកឡើយ។
ជនជាតិអាម៉ូរីបានរុញច្រានកុលសម្ព័ន្ធដាន់ឲ្យទៅរស់នៅតាមតំបន់ភ្នំ គឺមិនបណ្ដោយឲ្យពួកគេរស់នៅក្នុងតំបន់ជ្រលងភ្នំឡើយ។
ជនជាតិអាម៉ូរីរស់នៅក្រុងហេរេស អាយ៉ាឡូន និងសាលប៊ីម។ ប៉ុន្តែក្រោយមក ពូជពង្សរបស់លោកយ៉ូសែបមានកម្លាំងត្រួតត្រាលើពួកគេ និងបង្ខំពួកគេឲ្យធ្វើការជាទម្ងន់។