កូនរបស់លោកហាណានាគឺ ពេឡាធា និងអេសាយ ព្រមទាំងកូនចៅរបស់លោករេផាយ៉ា កូនចៅរបស់លោកអើណាន កូនចៅរបស់លោកអូបាឌា កូនចៅរបស់លោកសេកានា។
នេហេមា 6:18 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដ្បិតមានមនុស្សជាច្រើននៅស្រុកយូដាជាប់ពាក់ព័ន្ធជាមួយគាត់ ដោយសារពាក្យសម្បថ ព្រោះគាត់ត្រូវជាកូនប្រសារបស់ជនជាតិយូដាម្នាក់ ឈ្មោះសេកានា ជាកូនរបស់លោកអើរ៉ាស ហើយលោកយ៉ូហាណានជាកូនប្រុសរបស់គាត់ ក៏បានរៀបការជាមួយកូនស្រីរបស់លោកមស៊ូឡាម ជាកូនរបស់លោកបេរេគា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតមានមនុស្សជាច្រើននៅស្រុកយូដា ជាប់ពាក់ព័ន្ធជាមួយគាត់ដោយសារពាក្យសម្បថ ព្រោះគាត់ជាកូនប្រសារបស់សេកានា ជាកូនរបស់អើរ៉ាស ហើយយ៉ូហាណានជាកូនប្រុសរបស់គាត់ បានយកកូនស្រីរបស់មស៊ូឡាម ជាកូនរបស់បេរេគា ធ្វើជាប្រពន្ធ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតមានមនុស្សជាច្រើននៅស្រុកយូដា បានស្បថនឹងគាត់ ដោយព្រោះគាត់ជាកូនប្រសារបស់សេកានា ជាកូនអើរ៉ាស មួយទៀតយ៉ូហាណាន ជាកូនប្រុសរបស់គាត់ បានយកកូនស្រីរបស់មស៊ូឡាម ជាកូនបេរេគា ធ្វើជាប្រពន្ធ អាល់គីតាប ដ្បិតមានមនុស្សជាច្រើននៅស្រុកយូដាជាប់ពាក់ព័ន្ធជាមួយគាត់ ដោយសារពាក្យសម្បថ ព្រោះគាត់ត្រូវជាកូនប្រសារបស់ជនជាតិយូដាម្នាក់ឈ្មោះសេកានា ជាកូនរបស់លោកអើរ៉ាស ហើយលោកយ៉ូហាណានជាកូនប្រុសរបស់គាត់ ក៏បានរៀបការជាមួយកូនស្រីរបស់លោកមស៊ូឡាម ជាកូនរបស់លោកបេរេគា។ |
កូនរបស់លោកហាណានាគឺ ពេឡាធា និងអេសាយ ព្រមទាំងកូនចៅរបស់លោករេផាយ៉ា កូនចៅរបស់លោកអើណាន កូនចៅរបស់លោកអូបាឌា កូនចៅរបស់លោកសេកានា។
បន្ទាប់មក មានលោកហាណានា ជាកូនរបស់លោកសេលេមា និងលោកហានូន ជាកូនទីប្រាំមួយរបស់លោកសាឡាប ជួសជុលកំពែងមួយផ្នែកទៀត។ បន្ទាប់មក មានលោកមស៊ូឡាម ជាកូនរបស់លោកបេរេគា ជួសជុលផ្នែកដែលនៅទល់មុខនឹងបន្ទប់របស់លោក។
នៅក្បែរពួកគេមានលោកម្រេម៉ូត ជាកូនរបស់លោកអ៊ូរីយ៉ា និងជាចៅរបស់លោកហាកូស ជាអ្នកជួសជុល។ នៅក្បែរនោះ មានលោកមស៊ូឡាម ជាកូនរបស់លោកបេរេគា និងជាចៅរបស់លោកមសេសាបេល។ បន្ទាប់មក មានលោកសាដុក ជាកូនរបស់លោកបាណា។
នៅគ្រានោះ ពួកអភិជននៅស្រុកយូដាតែងតែសរសេរលិខិតឆ្លើយឆ្លង ជាមួយលោកថូប៊ីយ៉ាជាញឹកញាប់
អ្នកទាំងនោះចេះតែនិយាយសរសើរគាត់នៅមុខខ្ញុំ ហើយថែមទាំងនាំពាក្យដែលខ្ញុំនិយាយ យកទៅប្រាប់គាត់ទៀតផង។ លោកថូប៊ីយ៉ាតែងតែផ្ញើសំបុត្រមកបំភ័យខ្ញុំ។