អ្នកទាំងនេះសុទ្ធតែជាមេដឹកនាំលើក្រុមគ្រួសាររបស់គេរៀងៗខ្លួន។ បងប្អូនរបស់ពួកគេទាំងអស់ រាប់តាមតំណវង្សត្រកូលរបស់ពួកគេមានចំនួន ៩៥៦នាក់។
នេហេមា 11:8 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បន្ទាប់មក មានលោកកាបាយ និងលោកសាឡាយ។ សរុបទាំងអស់ កូនចៅរបស់បេនយ៉ាមីនមាន ៩២៨នាក់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយបងប្អូនរបស់គាត់ មានកាបាយ និងសាឡាយ ទាំងអស់មាន ៩២៨ នាក់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយបន្ទាប់នឹងគាត់ នោះមានកាបាយ នឹងសាឡាយ រួមទាំងអស់មាន៩២៨នាក់ អាល់គីតាប បន្ទាប់មក មានលោកកាបាយ និងលោកសាឡាយ។ សរុបទាំងអស់ កូនចៅរបស់ពុនយ៉ាមីនមាន ៩២៨នាក់។ |
អ្នកទាំងនេះសុទ្ធតែជាមេដឹកនាំលើក្រុមគ្រួសាររបស់គេរៀងៗខ្លួន។ បងប្អូនរបស់ពួកគេទាំងអស់ រាប់តាមតំណវង្សត្រកូលរបស់ពួកគេមានចំនួន ៩៥៦នាក់។
កូនចៅបេនយ៉ាមីនមានលោកសាលូវ ជាកូនរបស់លោកមស៊ូឡាម ដែលត្រូវជាកូនរបស់លោកយ៉ូអេដ ដែលត្រូវជាកូនរបស់លោកពេដាយ៉ា ដែលត្រូវជាកូនរបស់លោកកូឡាយ៉ា ដែលត្រូវជាកូនរបស់លោកម៉ាសេយ៉ា ដែលត្រូវជាកូនរបស់លោកអ៊ីធាល ដែលត្រូវជាកូនរបស់លោកយេសាយ៉ា។
លោកយ៉ូអែល កូនរបស់លោកស៊ីកគ្រី ជាអធិការក្រុង ហើយលោកយូដាកូនរបស់លោកសេនួរ ជាអធិការរងរបស់ទីក្រុង។