លោកមេភីបូសែតមានកូនប្រុសម្នាក់ឈ្មោះមីកា ហើយមនុស្សទាំងប៉ុន្មានក្នុងគ្រួសាររបស់ស៊ីបា សុទ្ធតែជាអ្នកបម្រើរបស់លោក។
នេហេមា 10:11 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកមីកា លោករេហូប លោកហាសាបយ៉ា ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មីកា រេហុប ហាសាបយ៉ា ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មីកា រេហុប ហាសាបយ៉ា អាល់គីតាប លោកមីកា លោករេហូប លោកហាសាបយ៉ា |
លោកមេភីបូសែតមានកូនប្រុសម្នាក់ឈ្មោះមីកា ហើយមនុស្សទាំងប៉ុន្មានក្នុងគ្រួសាររបស់ស៊ីបា សុទ្ធតែជាអ្នកបម្រើរបស់លោក។
បន្ទាប់មក មានលោកហាសាបយ៉ា និងលោកយេសាយ៉ាពីអំបូរម៉្រារី ព្រមទាំងបងប្អូន និងកូនៗរបស់ពួកគេ ដែលមានចំនួន ២០នាក់។
បន្ទាប់មក ខ្ញុំញែកបូជាចារ្យដប់ពីររូបពីចំណោមមេដឹកនាំរបស់ក្រុមបូជាចារ្យ គឺមានលោកសេរេប៊ីយ៉ា និងលោកហាសាបយ៉ា ព្រមទាំងបងប្អូនរបស់ពួកលោកដប់រូបទៀត។
ព្រមទាំងបងប្អូនរបស់គេទាំងនោះ គឺមានលោកសេបានា លោកហូឌា លោកកេលីថា លោកពេឡាយ៉ា លោកហាណាន
ក្រុមលេវីមាន លោកសេម៉ាយ៉ា ជាកូនរបស់លោកហាស៊ូប ដែលត្រូវជាកូនរបស់លោកអាសរីកាំ ជាកូនរបស់លោកហាសាបយ៉ា ជាកូនរបស់លោកប៊ូននី។
អធិការរបស់ក្រុមលេវី នៅក្រុងយេរូសាឡឹម គឺលោកអ៊ូស៊ី ជាកូនរបស់លោកបានី ដែលត្រូវជាកូនរបស់លោកហាសាបយ៉ា ដែលត្រូវជាកូនរបស់លោកម៉ាថានា ដែលត្រូវជាកូនរបស់លោកមីកា ជាកូនចៅរបស់លោកអេសាភ។ ពួកគេជាក្រុមតន្ដ្រីបម្រើការងារក្នុងព្រះដំណាក់របស់ព្រះជាម្ចាស់។
មេដឹកនាំក្រុមលេវី ព្រមទាំងលោកហាសាបយ៉ា លោកសេរេប៊ីយ៉ា និងលោកយេសួរ ជាកូនរបស់លោកកាឌមាល ទទួលបន្ទុករួមជាមួយបងប្អូនរបស់ពួកគេឯទៀតៗដែលឈរទល់មុខគ្នា នៅពេលច្រៀងសរសើរ និងលើកតម្កើងព្រះអម្ចាស់ តាមក្រុមតាមវេនរបស់ខ្លួន ស្របតាមបទបញ្ជារបស់ព្រះបាទដាវីឌ ជាអ្នកជំនិតរបស់ព្រះជាម្ចាស់។