ពួកគេទូលព្រះជាម្ចាស់ថា “សូមយាងចេញឆ្ងាយពីយើងខ្ញុំទៅ! ព្រះដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុតមិនអាច ធ្វើអ្វីយើងខ្ញុំបានឡើយ”។
និក្ខមនំ 5:23 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ តាំងពីទូលបង្គំបានទៅគាល់ព្រះចៅផារ៉ោន ក្នុងព្រះនាមរបស់ព្រះអង្គមក ស្ដេចនោះបានធ្វើបាបប្រជាជននេះ តែព្រះអង្គមិនបានរំដោះប្រជារាស្ដ្ររបស់ព្រះអង្គសោះ»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតតាំងពីទូលបង្គំចូលទៅជួបផារ៉ោន ក្នុងព្រះនាមព្រះអង្គ ស្ដេចបានធ្វើបាបប្រជាជននេះ ហើយព្រះអង្គក៏មិនបានរំដោះប្រជារាស្ត្ររបស់ព្រះអង្គសោះ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតតាំងតែពីទូលបង្គំចូលទៅទូលផារ៉ោន ដោយនូវព្រះនាមទ្រង់ នោះផារ៉ោនចេះតែធ្វើបាបដល់បណ្តាជននេះ ហើយទ្រង់សោត ក៏មិនបានប្រោសដល់រាស្ត្រទ្រង់ឲ្យរួចផងដែរ។ អាល់គីតាប តាំងពីខ្ញុំបានទៅជួបស្តេចហ្វៀរ៉អ៊ូន ក្នុងនាមរបស់អុលឡោះមក ស្តេចនោះបានធ្វើបាបប្រជាជននេះ តែទ្រង់មិនបានរំដោះប្រជារាស្ត្ររបស់ទ្រង់សោះ»។ |
ពួកគេទូលព្រះជាម្ចាស់ថា “សូមយាងចេញឆ្ងាយពីយើងខ្ញុំទៅ! ព្រះដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុតមិនអាច ធ្វើអ្វីយើងខ្ញុំបានឡើយ”។
សូមលើកតម្កើងព្រះអង្គដែលយាងមក ក្នុងព្រះនាមព្រះអម្ចាស់ យើងសូមឲ្យពរអ្នករាល់គ្នា ពីក្នុងព្រះដំណាក់របស់ព្រះអម្ចាស់។
ដូច្នេះ យើងចុះមក ដើម្បីរំដោះពួកគេឲ្យរួចពីកណ្ដាប់ដៃរបស់ជនជាតិអេស៊ីប។ យើងនឹងនាំពួកគេចេញពីស្រុកនោះទៅនៅស្រុកមួយមានជីជាតិល្អ ធំទូលាយ ជាស្រុកដែលមានភោគទ្រព្យសម្បូណ៌ហូរហៀរ គឺស្រុករបស់ជនជាតិកាណាន ជនជាតិហេត ជនជាតិអាម៉ូរី ជនជាតិពេរិស៊ីត ជនជាតិហេវី និងជនជាតិយេប៊ូស។
ព្រះអម្ចាស់មានព្រះបន្ទូលមកលោកម៉ូសេថា៖ «ឥឡូវនេះ អ្នកនឹងឃើញការដែលយើងធ្វើចំពោះផារ៉ោន យើងនឹងសម្តែងបារមីដ៏ខ្លាំងពូកែរបស់យើង បង្ខំស្ដេចនេះអនុញ្ញាតឲ្យប្រជាជនអ៊ីស្រាអែលចេញទៅ។ ដោយសារបារមីដ៏ខ្លាំងពូកែ ស្ដេចផារ៉ោននឹងបណ្ដេញពួកគេចេញពីស្រុកអេស៊ីប»។
ហេតុនេះ ព្រះជាអម្ចាស់មានព្រះបន្ទូលថា៖ យើងនឹងយកថ្មមួយដុំមកដាក់ធ្វើជាគ្រឹះ នៅក្រុងស៊ីយ៉ូន ដើម្បីល្បងមើលអ្នករាល់គ្នា។ ថ្មនោះជាថ្មដ៏សំខាន់ និងមានតម្លៃ ហើយជាគ្រឹះដ៏មាំ។ អ្នកណាពឹងផ្អែកលើថ្មនេះ អ្នកនោះមុខជាបានរឹងប៉ឹងមិនខាន។
ហេតុនេះហើយបានជាព្រះអម្ចាស់មានព្រះបន្ទូលប្រឆាំងនឹងអ្នកភូមិអាណាថោត ដែលចង់ប្រហារជីវិតខ្ញុំ ដោយពោលមកខ្ញុំថា “កុំថ្លែងព្រះបន្ទូលក្នុងនាមព្រះអម្ចាស់ឡើយ បើមិនដូច្នោះទេ អ្នកមុខជាស្លាប់ដោយដៃពួកយើងមិនខាន!”។
ខ្ញុំមក ក្នុងព្រះនាមព្រះបិតាខ្ញុំ តែអ្នករាល់គ្នាមិនទទួលខ្ញុំឡើយ។ ប្រសិនបើមានម្នាក់ទៀតមកក្នុងនាមខ្លួនគេផ្ទាល់ អ្នករាល់គ្នាមុខជាទទួលគេមិនខាន!