ព្រះអង្គយកខ្យល់ធ្វើជាអ្នកនាំសាររបស់ព្រះអង្គ ហើយយកផ្លេកបន្ទោរ ធ្វើជាអ្នកបម្រើរបស់ព្រះអង្គ ។
និក្ខមនំ 37:7 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកយកមាសមកឆ្លាក់ធ្វើរូបចេរូប៊ីនពីរ ដាក់នៅចុងគម្របហិបទាំងសងខាង ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកយកមាសឆ្លាក់ធ្វើចេរូប៊ីមពីរ នៅចុងសងខាងទីសន្តោសប្រោស ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក៏យកមាសឆ្លាក់ធ្វើចេរូប៊ីន២នៅចុងសងខាងទីសន្តោសប្រោស អាល់គីតាប គាត់យកមាសមកឆ្លាក់ធ្វើរូបម៉ាឡាអ៊ីកាត់មានស្លាបពីរ ដាក់នៅចុងគំរបហិបទាំងសងខាង |
ព្រះអង្គយកខ្យល់ធ្វើជាអ្នកនាំសាររបស់ព្រះអង្គ ហើយយកផ្លេកបន្ទោរ ធ្វើជាអ្នកបម្រើរបស់ព្រះអង្គ ។
ឱព្រះជាម្ចាស់ដែលជាគង្វាល នៃជនជាតិអ៊ីស្រាអែលអើយ សូមផ្ទៀងព្រះកាណ៌ស្ដាប់យើងខ្ញុំ ព្រះអង្គដឹកនាំពូជពង្សរបស់លោកយ៉ូសែប ដូចគង្វាលដឹកនាំហ្វូងចៀម ឱព្រះអង្គដែលគង់នៅលើពួកចេរូប៊ីន*អើយ សូមសម្តែងព្រះបារមីដ៏រុងរឿងរបស់ព្រះអង្គ
លោកដាក់ភ្ជាប់រូបចេរូប៊ីនទាំងពីរនោះទៅនឹងគម្របហិប គឺចេរូប៊ីននីមួយៗត្រូវភ្ជាប់ទៅនឹងចុងម្ខាង។
ព្រះអម្ចាស់មានព្រះបន្ទូលទៅកាន់បុរសដែលពាក់អាវទេសឯកសុទ្ធនោះថា៖ «ចូរចូលទៅខាងក្នុងកង់ ដែលស្ថិតនៅពីក្រោមពួកចេរូប៊ីន ហើយយករងើកភ្លើង ដែលកំពុងតែឆេះនៅចន្លោះពួកចេរូប៊ីនពេញមួយក្បង់ដៃ រួចជះទៅលើទីក្រុងទៅ!»។ ខ្ញុំក៏ឃើញបុរសនោះចូលទៅ។