ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




និក្ខមនំ 32:18 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​ម៉ូសេ​ឆ្លើយ​ថា៖ «ទេ នេះ​មិន​មែន​ជា​សម្រែក​ជ័យ‌ជម្នះ ឬ​សម្រែក​បរា‌ជ័យ​ឡើយ តែ​ខ្ញុំ​ឮ​សូរ​សំឡេង​ចម្រៀង»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ប៉ុន្ដែ លោក​ម៉ូសេ​ឆ្លើយ​ថា៖ «នេះ​មិន​មែន​ជា​សូរ​សម្រែករបស់​ពួក​ដែល​ឈ្នះ ឬ​សូរ​សម្រែក​របស់​ពួក​អ្នក​ដែល​ចាញ់​ទេ តែខ្ញុំ​ឮ​សូរ​សំឡេង​ច្រៀង​ទេ​តើ»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

តែ​ម៉ូសេ​ឆ្លើយ​ថា តាម​ដែល​អញ​ឮ នោះ​មិន​មែន​ជា​សូរ​សំរែក​នៃ​ពួក​ដែល​ឈ្នះ ឬ​ពួក​ចាញ់​ទេ គឺ​ជា​សូរ​សំឡេង​នៃ​មនុស្ស​ដែល​ច្រៀង​វិញ​ទេ​តើ

សូមមើលជំពូក

អាល់គីតាប

ម៉ូសា​ឆ្លើយ​ថា៖ «ទេ នេះ​មិន​មែន​ជា​សំរែក​ជ័យ​ជំនះ ឬ​សំរែក​បរាជ័យ​ឡើយ តែ​ខ្ញុំ​ឮ​សូរ​សំឡេង​ចំរៀង»។

សូមមើលជំពូក



និក្ខមនំ 32:18
5 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​លោក​យ៉ូស្វេ​ឮ​សំឡេង​ប្រជា‌ជន​ហ៊ោ​កញ្ជ្រៀវ លោក​មាន​ប្រសាសន៍​ទៅ​កាន់​លោក​ម៉ូសេ​ថា៖ «មាន​ឮ​សំឡេង​ប្រយុទ្ធ​គ្នា​នៅ​ក្នុង​ជំរំ»។


លុះ​មក​ដល់​ជិត​ជំរំ លោក​ម៉ូសេ​បាន​ឃើញ​រូប​កូន​គោ និង​ឃើញ​ប្រជា‌ជន​កំពុង​តែ​លោត​រាំ​លេង លោក​ក្រេវ‌ក្រោធ​យ៉ាង​ខ្លាំង លោក​ក៏​បោក​បន្ទះ​ថ្ម​ដែល​លោក​កាន់ ឲ្យ​បែក​នៅ​ជើង​ភ្នំ​ទៅ។


ព្រះ‌ករុណា​បាន​ប្រឆាំង​ព្រះ‌អម្ចាស់​នៃ​ស្ថាន​បរម‌សុខ ដោយ​បញ្ជា​ឲ្យ​គេ​យក​ពែង​ពី​ព្រះ‌វិហារ​របស់​ព្រះអង្គ មក​ចាក់​ស្រា​សម្រាប់​ព្រះ‌ករុណា សម្រាប់​នាម៉ឺន​មន្ត្រី សម្រាប់​ពួក​មហេសី និង​ពួក​ស្នំ។ បន្ទាប់​មក ព្រះ‌ករុណា​បាន​សរសើរ​តម្កើង​ព្រះ​ដែល​ធ្វើ​ពី​មាស ប្រាក់ លង្ហិន ដែក ឈើ និង​ថ្ម​ទៅ​វិញ ជា​ព្រះ​ដែល​មិន​ចេះ​មើល មិន​ចេះ​ស្ដាប់ ហើយ​មិន​ដឹង​អ្វី​ទាំង​អស់ គឺ​ព្រះ‌ករុណា​មិន​បាន​លើក​តម្កើង​ព្រះ​ដែល​ជា​ម្ចាស់​លើ​ព្រះ‌ជន្ម និង​ជា​ម្ចាស់​លើ​ដំណើរ​ជីវិត​របស់​ព្រះ‌ករុណា​ឡើយ។


កាល​សេព‌សុរា​រួច​ហើយ គេ​នាំ​គ្នា​សរសើរ​តម្កើង​រូប​ព្រះ​ធ្វើ​ពី​មាស ប្រាក់ លង្ហិន ដែក ឈើ និង​ថ្ម។