និក្ខមនំ 30:4 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ត្រូវធ្វើកងមាសម្ខាងពីរៗ ភ្ជាប់ពីក្រោមគែមអាសនៈ ដើម្បីស៊កឈើស្នែងសែងអាសនៈ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅពីក្រោមគែមនោះ ត្រូវធ្វើកងមាសពីរដាក់ភ្ជាប់នៅសងខាង សម្រាប់ស៊កឈើស្នែងសែងអាសនា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នៅពីក្រោមកែមនោះត្រូវធ្វើកងមាស២ដាក់ភ្ជាប់នៅសងខាង សំរាប់នឹងប្រហកឈើស្នែងសែងទៅ អាល់គីតាប ត្រូវធ្វើកងមាសម្ខាងពីរៗភ្ជាប់ពីក្រោមគែមអាសនៈ ដើម្បីស៊កឈើស្នែងសែងអាសនៈ។ |
ត្រូវយកមាសស្រោបស៊ុមទាំងអស់ ព្រមទាំងធ្វើកងមាសសម្រាប់ស៊កឈើទទឹង ហើយឈើទទឹងនោះក៏ត្រូវស្រោបមាសដែរ។
អាសនៈទាំងមូលត្រូវស្រោបដោយមាសសុទ្ធ គឺទាំងផ្នែកខាងលើ ទាំងជញ្ជាំងដែលនៅព័ទ្ធជុំវិញ ទាំងស្នែង។ រីឯគែមដែលនៅជុំវិញត្រូវធ្វើពីមាស។