ពេលអ្នកទទួលប្រាក់ពីកូនចៅអ៊ីស្រាអែលហើយ ត្រូវយកប្រាក់នេះទៅប្រើប្រាស់សម្រាប់ការងារក្នុងពន្លាជួបព្រះអម្ចាស់។ ធ្វើដូច្នេះ ព្រះអម្ចាស់នឹងនឹកដល់កូនចៅអ៊ីស្រាអែល ដែលបានលោះជីវិតរបស់ខ្លួន»។
ត្រូវទទួលប្រាក់លោះជីវិតនោះពីកូនចៅអ៊ីស្រាអែល សម្រាប់ការងារក្នុងត្រសាលជំនុំ ដើម្បីទុកជាសេចក្ដីរំឭកកូនចៅអ៊ីស្រាអែលនៅចំពោះព្រះយេហូវ៉ា សម្រាប់ជាតង្វាយលោះជីវិតរបស់ខ្លួន»។
ត្រូវឲ្យទទួលប្រាក់លោះខ្លួននោះពីពួកកូនចៅអ៊ីស្រាអែល សំរាប់ការងារក្នុងត្រសាលជំនុំ ដើម្បីឲ្យបានទុកជាសេចក្ដីរំឭក របស់ពួកកូនចៅអ៊ីស្រាអែលនៅចំពោះព្រះយេហូវ៉ា សំរាប់ជាដង្វាយលោះខ្លួន។
ពេលអ្នកទទួលប្រាក់ពីកូនចៅអ៊ីស្រអែលហើយ ត្រូវយកប្រាក់នេះទៅប្រើប្រាស់សម្រាប់ការងារក្នុងជំរំជួបអុលឡោះតាអាឡា។ ធ្វើដូច្នេះ អុលឡោះតាអាឡានឹងនឹកដល់កូនចៅអ៊ីស្រអែល ដែលបានលោះជីវិតរបស់ខ្លួន»។
ព្រះរាជាក៏ត្រាស់ហៅលោកមហាបូជាចារ្យយេហូយ៉ាដាមក ហើយមានរាជឱង្ការថា៖ «ហេតុអ្វីបានជាលោកមិនទាមទារឲ្យក្រុមលេវីប្រមូលប្រាក់ ដែលប្រជាជននៅស្រុកយូដា និងក្រុងយេរូសាឡឹម ត្រូវយកមកបង់ ដូចលោកម៉ូសេ ជាអ្នកបម្រើរបស់ព្រះអម្ចាស់ បានបង្គាប់ឲ្យសហគមន៍អ៊ីស្រាអែលយកមកថ្វាយសម្រាប់ពន្លានៃសន្ធិសញ្ញា?
អ្នករាល់គ្នាត្រូវយកថ្ងៃនេះធ្វើជាថ្ងៃបុណ្យរំឭកអំពីព្រឹត្តិការណ៍ដែលកើតមាន ដើម្បីលើកតម្កើងព្រះអម្ចាស់ នេះជាច្បាប់ដែលត្រូវអនុវត្តជារៀងរហូតតទៅ ឥតប្រែប្រួលឡើយ។
តង្វាយដែលត្រូវថ្វាយព្រះអម្ចាស់នេះ កំណត់ត្រឹមប្រាក់ពីរតម្លឹង។ អ្នកមានមិនត្រូវបង់លើសចំនួន រីឯអ្នកក្រក៏មិនត្រូវបង់តិចជាងដែរ។
ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖
ទុកជាទីរំឭកដល់ជនជាតិអ៊ីស្រាអែលថា ក្រៅពីពូជពង្សរបស់លោកអើរ៉ុន គ្មាននរណាម្នាក់អាចចូលទៅដុតគ្រឿងក្រអូបថ្វាយព្រះអម្ចាស់ទេ។ អ្នកណាបំពាន អ្នកនោះត្រូវទទួលទោសដូចលោកកូរេ និងបក្សពួករបស់គាត់ ស្របតាមព្រះបន្ទូលដែលព្រះអម្ចាស់បង្គាប់មក តាមរយៈលោកម៉ូសេ។
លោកម៉ូសេ និងបូជាចារ្យអេឡាសារ បានទទួលមាសរបស់ពួកមេបញ្ជាការកងពលធំ និងមេបញ្ជាការកងពលតូច យកទៅដាក់នៅក្នុងពន្លាជួបព្រះអម្ចាស់ ទុកជាទីរំឭករបស់ជនជាតិអ៊ីស្រាអែល នៅចំពោះព្រះភ័ក្ត្ររបស់ព្រះអង្គ។
បន្ទាប់មក ព្រះអង្គយកនំប៉័ងមកកាន់ អរព្រះគុណព្រះជាម្ចាស់ រួចព្រះអង្គកាច់ប្រទានឲ្យគេ ទាំងមានព្រះបន្ទូលថា៖ «នេះជារូបកាយខ្ញុំដែលត្រូវបូជាសម្រាប់អ្នករាល់គ្នា ចូរធ្វើដូច្នេះ ដើម្បីនឹករឭកដល់ខ្ញុំ»។