ឈើទទឹងប្រាំ សម្រាប់ប៉ែកទីពីរនៃព្រះពន្លា ហើយឈើទទឹងប្រាំទៀតសម្រាប់ប៉ែកខាងលិចនៃព្រះពន្លា។
និក្ខមនំ 26:28 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ឈើទទឹងដែលនៅកណ្ដាល ត្រូវតែដាក់ចំពាក់កណ្ដាលស៊ុមទាំងអស់ ចាប់ពីចុងម្ខាងទៅចុងម្ខាងទៀតនៃព្រះពន្លា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រនុកកណ្ដាល ពាក់កណ្ដាលស៊ុមឡើងលើ ត្រូវបង្ហូតចាប់ពីចុងម្ខាងដល់ចុងម្ខាង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯរនុកកណ្តាល ត្រូវឲ្យវែងបង្ហូតពីចុងម្ខាងដល់ចុងម្ខាង អាល់គីតាប ឈើទទឹងដែលនៅកណ្តាល ត្រូវតែដាក់ចំពាក់កណ្តាលស៊ុមទាំងអស់ ចាប់ពីចុងម្ខាងទៅចុងម្ខាងទៀតនៃជំរំសក្ការៈ។ |
ឈើទទឹងប្រាំ សម្រាប់ប៉ែកទីពីរនៃព្រះពន្លា ហើយឈើទទឹងប្រាំទៀតសម្រាប់ប៉ែកខាងលិចនៃព្រះពន្លា។
ត្រូវយកមាសស្រោបស៊ុមទាំងអស់ ព្រមទាំងធ្វើកងមាសសម្រាប់ស៊កឈើទទឹង ហើយឈើទទឹងនោះក៏ត្រូវស្រោបមាសដែរ។
គេក៏បានធ្វើឈើទទឹងដែលនៅកណ្ដាល ដើម្បីដាក់ចំពាក់កណ្ដាលស៊ុមទាំងអស់ ចាប់ពីចុងម្ខាងទៅចុងម្ខាងទៀតនៃព្រះពន្លា។