ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




និក្ខមនំ 26:12 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ក្រណាត់​ដែល​គ្រប​ពី​លើ​ព្រះ‌ពន្លា​នេះ ត្រូវ​មាន​ទំហំ​វែង​ជាង​ព្រះ‌ពន្លា ពាក់​កណ្ដាល​ផ្ទាំង ហើយ​សាច់​ក្រណាត់​ដែល​លើស​នេះ ត្រូវ​បត់​ទម្លាក់​ទៅ​ខាង​ក្រោយ​ព្រះ‌ពន្លា។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

វាំង‌នន​ត្រសាល​ដែល​លើស គឺ​វាំង‌នន​ពាក់​កណ្ដាល​ដែល​លើល​នោះ ត្រូវ​ឲ្យ​សំយាក​ធ្លាក់​ទៅ​បាំង​ខាង​ក្រោយ​រោង​ឧបោ‌សថ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឯ​សំពត់​ត្រសាល​ដែល​លើស​ពាក់​កណ្តាល ក្នុង​១​ផ្ទាំង​ខាង​ចុង នោះ​ត្រូវ​ឲ្យ​សំយាក​ធ្លាក់​ទៅ​បាំង​ខាង​ក្រោយ​រោង​ឧបោសថ​វិញ

សូមមើលជំពូក

អាល់គីតាប

ក្រណាត់​ដែល​គ្រប​ពី​លើ​ជំរំ‌សក្ការៈ​នេះ ត្រូវ​មាន​ទំហំ​វែង​ជាង​ជំរំ‌សក្ការៈ​ពាក់​កណ្តាល​ផ្ទាំង ហើយ​សាច់​ក្រណាត់​ដែល​លើស​នេះ ត្រូវ​បត់​ទម្លាក់​ទៅ​ខាង​ក្រោយ​ជំរំ‌សក្ការៈ។

សូមមើលជំពូក



និក្ខមនំ 26:12
3 ការដាក់ឲ្យឆ្លើយតបគ្នា  

ត្រូវ​ធ្វើ​តម្ពក់​លង្ហិន​ចំនួន​ហា‌សិប សម្រាប់​ថ្ពក់​ទៅ​ក្នុង​ខ្សែ​កង ដើម្បី​ឲ្យ​បាន​ទៅ​ជា​ក្រណាត់​តែ​មួយ​ផ្ទាំង។


រីឯ​ក្រណាត់​ដែល​លើស​មួយ​ហត្ថ​ទាំង​សង​ខាង​នៅ​តាម​បណ្ដោយ​ផ្ទាំង​ធំ ត្រូវ​ទម្លាក់​ទៅ​សង​ខាង​ព្រះ‌ពន្លា ដើម្បី​បាំង​ព្រះ‌ពន្លា​នេះ។


បន្ទាប់​មក ត្រូវ​ត្បាញ​ក្រណាត់​ក្រាស់​ដប់​មួយ​ផ្ទាំង​អំពី​រោម​ពពែ សម្រាប់​គ្រប​ពី​លើ​ព្រះ‌ពន្លា។