និក្ខមនំ 25:27 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កងមាសទាំងបួនត្រូវដាក់នៅជិតក្រប ដើម្បីស៊កឈើស្នែងសែងតុ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កងទាំងនោះត្រូវនៅជិតគែមតុ ដើម្បីស៊កឈើស្នែងសម្រាប់សែង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កងទាំងនោះត្រូវនៅជិតគែមតុ សំរាប់ប្រហកឈើស្នែងនឹងសែងទៅ អាល់គីតាប កងមាសទាំងបួន ត្រូវដាក់នៅជិតក្រប ដើម្បីស៊កឈើស្នែងសែងតុ។ |
នៅតាមជ្រុងទាំងបួន ត្រូវធ្វើក្របដែលមានកម្ពស់មួយទះ ហើយធ្វើក្បាច់ជាមាសព័ទ្ធជុំវិញផង។
ត្រូវយកមាសស្រោបស៊ុមទាំងអស់ ព្រមទាំងធ្វើកងមាសសម្រាប់ស៊កឈើទទឹង ហើយឈើទទឹងនោះក៏ត្រូវស្រោបមាសដែរ។