ខ្ញុំពុំបានយកសត្វណាដែលត្រូវសត្វព្រៃខាំសម្លាប់មកជូនលោកឪពុកវិញទេ គឺខ្ញុំតែងតែសងជានិច្ច ហើយប្រសិនបើគេលួចសត្វនៅពេលថ្ងៃក្ដី ឬយប់ក្ដី លោកឪពុកតែងចាប់ឲ្យខ្ញុំសងទាំងអស់។
និក្ខមនំ 22:12 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ផ្ទុយទៅវិញ បើមានចោរលួចសត្វនោះនៅផ្ទះរបស់អ្នកទទួលបញ្ញើ គាត់ត្រូវតែសងជំងឺចិត្តទៅម្ចាស់សត្វ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្តែ បើមានគេលួចសត្វនោះពីអ្នកទទួលបញ្ញើ នោះតម្រូវឲ្យសងទៅម្ចាស់សត្វ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ប៉ុន្តែបើមានគេលួចសត្វនោះទៅវិញ នោះនឹងត្រូវសងសំណងទៅម្ចាស់ជាពិត អាល់គីតាប ផ្ទុយទៅវិញ បើមានចោរលួចសត្វនោះនៅផ្ទះរបស់អ្នកទទួលបញ្ញើ គាត់ត្រូវតែសងជំងឺចិត្តទៅម្ចាស់សត្វ។ |
ខ្ញុំពុំបានយកសត្វណាដែលត្រូវសត្វព្រៃខាំសម្លាប់មកជូនលោកឪពុកវិញទេ គឺខ្ញុំតែងតែសងជានិច្ច ហើយប្រសិនបើគេលួចសត្វនៅពេលថ្ងៃក្ដី ឬយប់ក្ដី លោកឪពុកតែងចាប់ឲ្យខ្ញុំសងទាំងអស់។
ទាំងអ្នកផ្ញើសត្វ ទាំងអ្នកទទួលបញ្ញើ ត្រូវនាំគ្នាទៅនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ហើយអ្នកទទួលបញ្ញើត្រូវស្បថថា គាត់មិនបានធ្វើអ្វីប៉ះពាល់សត្វរបស់គេឡើយ។ ម្ចាស់សត្វត្រូវតែទទួលយកពាក្យសម្បថនេះ រីឯអ្នកទទួលបញ្ញើក៏មិនត្រូវសងជំងឺចិត្តដែរ។
ប្រសិនបើសត្វនោះងាប់ដោយសារសត្វព្រៃហែកស៊ី អ្នកទទួលបញ្ញើត្រូវយកចំណែក ដែលនៅសល់មកធ្វើជាភស្ដុតាង ហើយគាត់មិនត្រូវសងជំងឺចិត្តទេ។
បើអ្នកណាផ្ញើប្រាក់ ឬវត្ថុអ្វីផ្សេងទៀតឲ្យអ្នកដទៃថែរក្សា ហើយមានចោរលួចរបស់ទាំងនោះពីផ្ទះអ្នកថែរក្សា ប្រសិនបើគេចាប់ចោរបាន ចោរនោះត្រូវសងរបស់គេមួយជាពីរ។