ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




និក្ខមនំ 22:1 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ប្រសិន​បើ​អ្នក​ណា​លួច​គោ ឬ​ចៀម យក​ទៅ​សម្លាប់ ឬ​យក​ទៅ​លក់ អ្នក​នោះ​ត្រូវ​សង​គោ​មួយ​ជា​ប្រាំ និង​ចៀម​មួយ​ជា​បួន​ទៅ​ឲ្យ​ម្ចាស់​សត្វ​វិញ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ប្រសិន‌បើ​អ្នក​ណា​លួច​គោ ឬ​ចៀម ហើយសម្លាប់ ឬ​យក​ទៅ​លក់ នោះ​ត្រូវ​សង​គោ​ប្រាំ​ឲ្យ​ធួន​នឹង​គោ​មួយ និង​ចៀម​បួន​ឲ្យ​ធួន​នឹង​ចៀម​មួយ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

បើ​អ្នក​ណា​លួច​គោ ឬ​ចៀម​គេ ហើយ​កាប់​សំឡាប់​ឬ​លក់​ទៅ នោះ​ត្រូវ​សង​គោ​៥​ឲ្យ​ធួន​នឹង​គោ​១ ហើយ​ចៀម​៤​ឲ្យ​ធួន​នឹង​ចៀម​១

សូមមើលជំពូក

អាល់គីតាប

ប្រសិន​បើ​អ្នក​ណា​លួច​គោ ឬ​ចៀម​យក​ទៅ​សម្លាប់ ឬ​យក​ទៅ​លក់ អ្នក​នោះ​ត្រូវ​សង​គោ​មួយ​ជា​ប្រាំ និង​ចៀម​មួយ​ជា​បួន​ទៅ​ឲ្យ​ម្ចាស់​សត្វ​វិញ។

សូមមើលជំពូក



និក្ខមនំ 22:1
9 ការដាក់ឲ្យឆ្លើយតបគ្នា  

គេ​ត្រូវ​សង​កូន​ចៀម​វិញ​មួយ​ជា​បួន ព្រោះ​គេ​ប្រព្រឹត្ត​ដូច្នេះ​ដោយ​គ្មាន​ចិត្ត​ត្រា​ប្រណី​សោះ»។


ប៉ុន្តែ ប្រសិន​បើ​ម្ចាស់​ដឹង​ថា គោ​របស់​ខ្លួន​ធ្លាប់​ជល់​គេ តែ​គាត់​មិន​យក​ចិត្ត​ទុក​ដាក់​មើល​វា​ទេ ម្ចាស់​គោ​ត្រូវ​តែ​សង​គោ​មួយ​ទៀត​ជំនួស​គោ​ដែល​ងាប់​នោះ ហើយ​ទុក​គោ​ងាប់​សម្រាប់​ខ្លួន​ឯង។


អ្នក​ណា​គ្មាន​គោ​ភ្ជួរ​ស្រែ អ្នក​នោះ​ក៏​គ្មាន​ស្រូវ​ដាក់​ក្នុង​ជង្រុក​ដែរ។ គេ​ទទួល​បាន​ភោគ‌ផល​ច្រើន ដោយ‌សារ​កម្លាំង​របស់​គោ។


តែ​បើ​គេ​ចាប់​បាន ចោរ​នោះ​ត្រូវ​តែ​សង​មួយ​ជា​ប្រាំ‌ពីរ ហើយ​ខាត​បង់​អ្វីៗ​ទាំង​អស់​ដែល​ខ្លួន​មាន​ផង។


អាវ​របស់​អ្នក​ប្រឡាក់​ទៅ​ដោយ​ឈាម របស់​ជន​ក្រីក្រ គឺ​ឈាម​មនុស្ស​ស្លូត​ត្រង់​ដែល​ពុំ​បាន​ទម្លុះ ទ្វារ​ប្លន់​យក​ទ្រព្យ​សម្បត្តិ​របស់​អ្នក​ឡើយ។


បើ​មនុស្ស​អាក្រក់​សង​របស់​បញ្ចាំ សង​អ្វីៗ​ដែល​ខ្លួន​រឹប​អូស​ទៅ​ម្ចាស់​ដើម​វិញ ប្រសិន​បើ​គេ​ប្រតិបត្តិ​តាម​ច្បាប់​ដែល​ផ្ដល់​ជីវិត ដោយ​ឥត​ប្រព្រឹត្ត​អំពើ​អាក្រក់​ទេ​នោះ គេ​មុខ​ជា​រស់ គឺ​មិន​ស្លាប់​ឡើយ។


អ្នក​នោះ​ត្រូវ​តែ​ទទួល​សារភាព​អំពើ​បាប​ដែល​ខ្លួន​បាន​ប្រព្រឹត្ត ហើយ​ប្រគល់​របស់​ដែល​ខ្លួន​យក​មក​ដោយ​ទុច្ចរិត​ទៅ​ម្ចាស់​ដើម​វិញ ទាំង​បង់​ជំងឺ​ចិត្ត​ឲ្យ​គេ​មួយ​ភាគ​ប្រាំ​ផង។


លោក​សាខេ​ក្រោក​ឈរ​ឡើង ទូល​ព្រះ‌អម្ចាស់​ថា៖ «បពិត្រ​ព្រះ‌អម្ចាស់! ទូលបង្គំ​នឹង​ចែក​ទ្រព្យ‌សម្បត្តិ​របស់​ទូលបង្គំ ចំនួន​ពាក់​កណ្ដាល​ដល់​មនុស្ស​ក្រីក្រ ហើយ​ប្រសិន​បើ​ទូលបង្គំ​ទារ​ពន្ធ​ពី​អ្នក​ណា​ហួស​កម្រិត ទូលបង្គំ​នឹង​សង​អ្នក​នោះ​វិញ​មួយ​ជា​បួន»។