ទេវតារបស់ព្រះអម្ចាស់ពោលទៅនាងថា៖ «ឥឡូវនេះ នាងមានផ្ទៃពោះហើយ។ នាងនឹងសម្រាលបានកូនប្រុសមួយ នាងត្រូវដាក់ឈ្មោះកូននោះថា អ៊ីស្មាអែល ដ្បិតព្រះអម្ចាស់បានឮសម្រែករបស់នាង នៅពេលដែលនាងរងទុក្ខវេទនា។
និក្ខមនំ 2:10 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លុះដល់កុមារនេះមានវ័យធំបន្តិច ម្ដាយក៏នាំកូនទៅថ្វាយបុត្រីព្រះចៅផារ៉ោនវិញ។ ព្រះនាងបានចាត់ទុកកុមារនេះដូចបុត្របង្កើត។ ព្រះនាងដាក់ឈ្មោះថា «ម៉ូសេ» ដោយមានសវនីយ៍ថា៖ «ខ្ញុំបានស្រង់កូននេះចេញពីទឹកមក»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លុះកូននេះធំឡើង ម្ដាយក៏នាំទៅថ្វាយបុត្រីផារ៉ោនវិញ ហើយកូននោះក៏ទៅជាកូនរបស់ព្រះនាង។ ព្រះនាងដាក់ឈ្មោះកូននោះថា «ម៉ូសេ» ដោយព្រះនាងមានសវនីយ៍ថា៖ «ព្រោះខ្ញុំបានស្រង់កូននេះពី ទឹកមក»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លុះកូនមានវ័យធំឡើងកាលណា ក៏នាំវាទៅថ្វាយដល់បុត្រីផារ៉ោនវិញ ហើយវាបានទៅជាកូនរបស់នាងទៅនាងក៏ឲ្យឈ្មោះថា ម៉ូសេ ដោយថា អញបានស្រង់វាពីទឹកមក។ អាល់គីតាប លុះដល់កុមារនេះមានវ័យធំបន្តិច ម្តាយក៏នាំកូនទៅឲ្យបុត្រីស្តេចហ្វៀរ៉អ៊ូនវិញ។ នាងបានចាត់ទុកកុមារនេះដូចកូនបង្កើត។ នាងដាក់ឈ្មោះថា «ម៉ូសា» ដោយនិយាយថា៖ «ខ្ញុំបានស្រង់កូននេះចេញពីទឹកមក»។ |
ទេវតារបស់ព្រះអម្ចាស់ពោលទៅនាងថា៖ «ឥឡូវនេះ នាងមានផ្ទៃពោះហើយ។ នាងនឹងសម្រាលបានកូនប្រុសមួយ នាងត្រូវដាក់ឈ្មោះកូននោះថា អ៊ីស្មាអែល ដ្បិតព្រះអម្ចាស់បានឮសម្រែករបស់នាង នៅពេលដែលនាងរងទុក្ខវេទនា។
លោកអដាំរួមរស់ជាមួយភរិយាម្ដងទៀត នាងបង្កើតបានកូនប្រុសមួយ ហើយដាក់ឈ្មោះថា សេថ ដ្បិតនាងពោលថា «ដ្បិតព្រះជាម្ចាស់ប្រទានកូនមួយទៀតមកឲ្យខ្ញុំ ដើម្បីបន្តពូជជំនួសអេបិល ដែលកាអ៊ីនបានសម្លាប់»។
ឥឡូវនេះ កូនទាំងពីររបស់កូនដែលកើតនៅស្រុកអេស៊ីប មុនពេលពុកមកដល់ ត្រូវរាប់ជាកូនរបស់ពុក គឺអេប្រាអ៊ីម និងម៉ាណាសេ នឹងត្រូវរាប់ជាកូនរបស់ពុកដូចរូបេន និងស៊ីម្មានដែរ។
ព្រះអង្គបានលាតព្រះហស្ដពីស្ថានលើមករកខ្ញុំ ព្រះអង្គស្រង់ខ្ញុំចេញឲ្យផុតពីទឹកសមុទ្រ
បុត្រីព្រះចៅផារ៉ោនមានសវនីយ៍ទៅកាន់គាត់ថា៖ «ចូរយកកូននេះទៅបំបៅឲ្យខ្ញុំផង ខ្ញុំនឹងឲ្យប្រាក់ឈ្នួលអ្នក»។ ម្ដាយក៏យកកូនទៅបំបៅនៅផ្ទះ។
នាងនឹងសម្រាលបានបុត្រមួយ ហើយលោកត្រូវថ្វាយព្រះនាមថា “យេស៊ូ” ដ្បិតបុត្រនោះនឹងសង្គ្រោះប្រជារាស្ត្រព្រះអង្គឲ្យរួចពីបាបរបស់គេ»។
ដើម្បីលោះអស់អ្នកដែលស្ថិតនៅក្រោមអំណាចវិន័យ និងឲ្យយើងទទួលឋានៈជាបុត្រ របស់ព្រះអង្គ។
ដោយសារជំនឿ លុះដល់ម៉ូសេធំពេញវ័យហើយ លោកមិនព្រមឲ្យគេហៅលោកថាជាកូនរបស់បុត្រីព្រះចៅផារ៉ោនទេ។
សូមគិតមើល៍ ព្រះបិតាមានព្រះហឫទ័យស្រឡាញ់យើងខ្លាំងដល់កម្រិតណា គឺព្រះអង្គស្រឡាញ់យើង រហូតដល់ទៅហៅយើងថា ជាបុត្ររបស់ព្រះអង្គ ហើយយើងពិតជាបុត្ររបស់ព្រះអង្គមែន! ហេតុនេះហើយបានជាមនុស្សលោកមិនស្គាល់យើង មកពីគេមិនបានស្គាល់ព្រះអង្គ។
នៅឆ្នាំនោះ នាងហាណាមានផ្ទៃពោះ ហើយសម្រាលបានកូនប្រុសមួយ ដែលនាងដាក់ឈ្មោះថា «សាំយូអែល» ដ្បិតនាងពោលថា «ខ្ញុំបានទូលសូមកូននេះពីព្រះអម្ចាស់»។