អ្នកស្រុកគីបៀនទូលស្ដេចថា៖ «ព្រះបាទសូលមានគោលបំណងកម្ទេច និងប្រល័យយើងខ្ញុំឲ្យផុតពូជ ដោយពុំចង់ទុកឲ្យនរណាម្នាក់រស់រាន នៅលើទឹកដីអ៊ីស្រាអែលឡើយ។
នាងអេសធើរ 9:24 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដើម្បីរំឭកពីគ្រាដែលបច្ចាមិត្តរបស់ជនជាតិយូដា គឺលោកហាម៉ានជាកូនរបស់លោកហាំម្ដាថា និងជាពូជពង្សរបស់ស្ដេចអកាក់ បានរៀបចំគម្រោងការប្រល័យពូជសាសន៍យូដា។ លោកហាម៉ានបានបោះពួរីម ដើម្បីផ្សងរកមើលថ្ងៃល្អ សម្រាប់ធ្វើទុក្ខទោស និងប្រល័យពូជសាសន៍យូដា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហាម៉ាន ជាកូនហាំម្តាថា សាសន៍អ័កាក់ ដែលជាខ្មាំងសត្រូវរបស់ពួកសាសន៍យូដា បានបង្កើតឧបាយទាស់នឹងពួកសាសន៍យូដា ដើម្បីបំផ្លាញគេ ក៏បានវាយលេខតាមរបៀនពោរ គឺចាប់ឆ្នោត ដើម្បីកម្ទេច ហើយបំផ្លាញពួកគេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពីព្រោះហាម៉ាន ជាកូនហាំម្តាថា សាសន៍អ័កាក់ ដែលជាខ្មាំងសត្រូវនឹងពួកសាសន៍យូដាបានបង្កើតឧបាយនឹងបំផ្លាញគេ ក៏បានវាយលេខតាមរបៀនពោរ គឺបានបោះឆ្នោត ដើម្បីនឹងបំផ្លាញគេ ហើយធ្វើឲ្យគេវិនាសបង់ អាល់គីតាប ដើម្បីរំលឹកពីគ្រាដែលបច្ចាមិត្តរបស់ជនជាតិយូដា គឺលោកហាម៉ានជាកូនរបស់លោកហាំម្ដាថា និងជាពូជពង្សរបស់ស្ដេចអកាក់ បានរៀបចំគម្រោងការប្រល័យពូជសាសន៍យូដា។ លោកហាម៉ានបានបោះពួរីម ដើម្បីផ្សងរកមើលថ្ងៃល្អ សម្រាប់ធ្វើទុក្ខទោស និងប្រល័យពូជសាសន៍យូដា។ |
អ្នកស្រុកគីបៀនទូលស្ដេចថា៖ «ព្រះបាទសូលមានគោលបំណងកម្ទេច និងប្រល័យយើងខ្ញុំឲ្យផុតពូជ ដោយពុំចង់ទុកឲ្យនរណាម្នាក់រស់រាន នៅលើទឹកដីអ៊ីស្រាអែលឡើយ។
ក្រោយហេតុការណ៍ទាំងនោះមក ព្រះរាជាបានតែងតាំងលោកហាម៉ាន ជាកូនរបស់លោកហាំម្ដាថា ដែលជាពូជពង្សរបស់ស្ដេចអកាក់ ឲ្យធ្វើជាមហាមន្ត្រី និងជាប្រមុខលើមេដឹកនាំទាំងអស់។
ជាកូនប្រុសទាំងដប់នាក់របស់លោកហាម៉ាន ដែលត្រូវជាកូនរបស់លោកហាំម្ដាថា ជាបច្ចាមិត្តរបស់ជនជាតិយូដា។ ប៉ុន្តែ ជនជាតិយូដាពុំបានរឹបអូសយកទ្រព្យសម្បត្តិរបស់ពួកគេទេ។
ជនជាតិយូដាបានធ្វើតាមពាក្យដែលលោកម៉ាដេកាយបង្គាប់ ហើយចាត់ទុកថ្ងៃបុណ្យដែលគេប្រារព្ធធ្វើជាលើកដំបូងនោះ ជាបុណ្យប្រពៃណីតរៀងមក
ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា: “នៅគ្រានោះ ដែកគោលដែលបោះភ្ជាប់ លើឈើខ្លឹមនោះនឹងបាក់របូតធ្លាក់ចុះមក ហើយអ្វីៗដែលព្យួរនៅនឹងដែកគោលនោះ ក៏បាក់បែកខ្ទេចខ្ទីអស់ដែរ”» - នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។