នៅដើមរជ្ជកាលព្រះចៅអហាស៊ូរុស អ្នកស្រុកនោះបានផ្ញើសារមួយថ្វាយស្ដេច ដើម្បីចោទប្រកាន់អ្នកស្រុកយូដា និងអ្នកក្រុងយេរូសាឡឹម។
នាងអេសធើរ 2:1 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្រោយហេតុការណ៍ទាំងនោះមក ព្រះចៅអហាស៊ូរុសស្ងប់ព្រះពិរោធ ស្ដេចនឹកដល់ព្រះនាងវ៉ាសធី និងអំពើដែលព្រះនាងប្រព្រឹត្ត ព្រមទាំងសេចក្ដីសម្រេចរបស់ស្ដេចចំពោះព្រះនាង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ក្រោយហេតុការណ៍ទាំងនោះមក កាលសេចក្ដីក្រោធរបស់ព្រះបាទអ័ហាស៊ូរុសស្ងប់ ស្ដេចក៏នឹករឭកដល់ព្រះនាងវ៉ាសធី និងការដែលព្រះនាងបានធ្វើ ព្រមទាំងសេចក្ដីដែលបានសម្រេចចំពោះព្រះនាង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក្រោយការទាំងនោះមក កាលសេចក្ដីក្រោធរបស់ស្តេចអ័ហាស៊ូរុសបានស្ងប់ហើយ នោះទ្រង់ក៏នឹករឭកដល់ព្រះនាងវ៉ាសធី នឹងការដែលព្រះនាងបានធ្វើ ព្រមទាំងខសេចក្ដី ដែលបានសំរេចដល់ព្រះនាងផង អាល់គីតាប ក្រោយហេតុការណ៍ទាំងនោះមក ស្តេចអហាស៊ូរុសស្ងប់កំហឹង ស្ដេចនឹកដល់នាងវ៉ាសធី និងអំពើដែលនាងប្រព្រឹត្ត ព្រមទាំងសេចក្ដីសម្រេចរបស់ស្ដេចចំពោះនាង។ |
នៅដើមរជ្ជកាលព្រះចៅអហាស៊ូរុស អ្នកស្រុកនោះបានផ្ញើសារមួយថ្វាយស្ដេច ដើម្បីចោទប្រកាន់អ្នកស្រុកយូដា និងអ្នកក្រុងយេរូសាឡឹម។
គេក៏ព្យួរ-កលោកហាម៉ាននៅបង្គោលដែលលោកបានរៀបចំ សម្រាប់លោកម៉ាដេកាយ។ ពេលនោះ ព្រះរាជាក៏ស្ងប់ព្រះពិរោធ។